**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

លោកជំទាវ ឡោក ខេង ជំរុញឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យធ្វើការពង្រឹងលើវិស័យសុខាភិបាល វិស័យសង្គមកិច្ច វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡោក ខេង បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

លោក ឃិន ញ៉ាណ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យស្តីទី បានរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពការងារ និងសមិទ្ធផលសំខាន់ៗទាក់ទងនឹងវិស័យទាំង៤ ដែលខេត្តសម្រេចបានមានវិស័យសុខាភិបាល វិស័យសង្គមកិច្ច វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី។

លោកបានបន្តទៀតថា ប្រជាពលរដ្ឋបានមកទទួលសេវាពិនិត្យសុខភាពតាមមន្ទីរពេទ្យបង្អែកចំនួន០២ មណ្ឌលសុខភាពចំនួន៣៧ និងបុស្តិ៍សុខភាពចំនួន០១ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស នៅមានចំនួនតិច (ភាគច្រើនជាមន្ត្រីរាជការ) ប័ណ្ណសមធម៌មានចំនួនច្រើន និងមានការបង់ប្រាក់ដោយផ្ទាល់ខ្លួនផងដែរ។ ជាមួយគ្នានេះ ខេត្តបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បានបង្កើតសមាគមមនុស្សចាស់ចំនួន ២៤កន្លែងទូទាំងខេត្ត និងបានសាងសង់ផ្ទះចំនួន ៣៩០ខ្នង ជូនអតីតយុទ្ធជន ព្រមទាំងបានធ្វើការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន សិប្បកម្មចំនួន៣២៤សហគ្រាស និងបានអនុវត្តគោលនយោបាយ ប.ស.ស ដែលមានកម្មករ-និយោជិតសរុប ១៣,៥៦៨នាក់ និងបានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ប្រជាពលរដ្ឋបានមួយវគ្គមាន៣ជំនាញទទួលបានសិក្ខាកាម៥០នាក់ នៅក្នុងគម្រោង១លាន៥សែននាក់។ ជាមួយគ្នានោះ ខេត្តបានជំរុញឱ្យមានវេទិកាស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការបញ្រ្ជាបយេនឌ័រ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងក្មេងស្រី រួមទាំងស្ត្រី និងការប្រែប្រួលអាកាសធាតុ។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ខេត្តជួបបញ្ហាប្រឈមមួយចំនួនពិសេសកង្វះខាតធនធានមនុស្ស (ពេទ្យជំនាញឯកទេស, គ្រូបង្គោលជំនាញបច្ចេកទេស) សម្ភារៈបរិក្ខារបច្ចេកទេស កន្លែងស្នាក់នៅ ឬអន្តេវាសិកដ្ឋាន។

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបានដាក់ចេញនូវគោលនយោបាយ៦ចំណុចបន្ថែមទៀត រួមមាន ការពង្រឹងវិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ ការលើកម្ពស់សុខុមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទងនឹងការងារ ប.ស.ស ការអភិវឌ្ឍ សហគ្រាសធនតូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងា និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍដោយភាពធន់ចីរភាព ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។

លោកជំទាវក៏បានជំរុញឱ្យអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាជនដែលជាបុគ្គលស្វ័យនិយោជន៍មានការស្ម័គ្រចិត្តចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាល។

លោកជំទាវក៏បានផ្តល់យុទ្ធសាស្ត្រ និងបច្ចេកទេសថ្មីៗដល់សាលាពហុបច្ចេកទេសខេត្ត ក្នុងការទាក់ទាញសិក្ខាកាមមករៀន និងស្វែងរកសម្ភារៈបរិក្ខារដល់សិក្ខាកាមយកមកសិក្សារៀនសូត្របន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង