**អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សាងសង់ បាន៩២% គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ**អ្នកនាំពាក្យ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់**ឯកឧត្តម ហួត ហាក់៖ សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់សៀម**ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ**មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ការប្រើអំពើហឹង្សាលើសាមណេរ នៅវត្តក្បាលបឹងសេះ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស**ប្រធានាធិបតីរុស្ស៊ីព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឧត្តមសេនីយ៍ឯក ឯក សំអូន បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង បំប៉នជំនាញរថពាសដែក BMP-1 ដល់យោធិនចំណុះយោធភូមិភាគទី៥

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉ន នាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង បំប៉នជំនាញរថពាសដែក BMP-1 ដល់យោធិន ចំណុះ យោធភូមិភាគទី៥ ឆ្នាំ២០២៤ នៅសាលាពលទាហានទី៥។

តាមរបាយការណ៍បើកវគ្គហ្វឹកហ្វឺន :
-វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង សិក្ខាកាម ចំនួន ១១២នាក់ សិក្សារយៈពេល ១៨២ថ្ងៃ។
-វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង សិក្ខាកាម ចំនួន ៩៨នាក់ សិក្សារយៈពេល ៩២ថ្ងៃ។
-វគ្គហ្វឹកហ្វឺនបំប៉នជំនាញរថពាសដែក BMP-1 សិក្ខាកាម ចំនួន ៥០នាក់ សិក្សារយៈពេល ៩៣ថ្ងៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គ ដោយចេះជួយគ្នាទៅវិញទៅមក ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា និងថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំ មិនមានពេលបញ្ចប់ទេ ជាពិសេសសម្រាប់ នាយទាហាន ពលទាហានវ័យក្មេង ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលយើងចូលនិវត្តន៍ បើសិនជាយើងបន្តស្លៀកពាក់ឯកសណ្ឋាននេះ បន្តអាជីពនេះ ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំដោយហេតុថា យើងជាកងកម្លាំង មានកាតព្វកិច្ចចម្បងគឺ ការពារជាតិមាតុភូមិ និងប្រជាជន និងបានណែនាំដល់យោធិន និងសិក្ខាកាមទាំងអស់ត្រូវរក្សាអនាម័យឲ្យបានល្អ ហូបស្អាតរស់នៅស្អាត ចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ថវិការជូនដល់វគ្គហ្វឹកហ្វឺន ចំនួន ៣.០០០.០០០រៀល និងប្រកាសបើកវគ្កហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង