នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំជំនួបប្រាស្រ័យ មិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីបីប្រទេស និងងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយកងទ័ព កម្ពុជា-វៀតណាម-ឡាវ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីចំនួន បីប្រទេស កម្ពុជា – វៀតណាម – ឡាវ និងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយកងទ័ពបីប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំសេនាធិការចម្រុះ។