**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

មេដឹកនាំកូរ៉េខាងជើង អួតពីទំនាក់ទំនងមិនអាចកាត់ថ្លៃបាន ជាមួយរុស្ស៊ី ចំពេលមានការពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោក ពូទីន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងថា ប្រទេសរបស់លោកគឺជាសមមិត្តដែលមិនអាចកាត់ថ្លៃបាន ជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ដោយប្រារព្ធទិវាជាតិរបស់រុស្ស៊ី លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ជំនួបរបស់លោកជាមួយលោកពូទីន នៅឯកន្លែងបាញ់បង្ហោះយានអវកាសរុស្ស៊ីកាលពីឆ្នាំមុន បានលើកកម្ពស់នៃទំនាក់ទំនងយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្ស របស់ពួកគេ។

សារនេះបានកើតឡើងបន្ទាប់ពីកាសែត Vedomosti របស់រុស្ស៊ីកាលពីថ្ងៃចន្ទបានរាយការណ៍ថាលោកពូទីននឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាមក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

មន្ត្រី​ម្នាក់​ក្នុង​ប្រទេស​វៀតណាម​បាន​ប្រាប់ Reuters ថា ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៩ និង២០ ខែ​មិថុនា ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ឡើយ​ទេ។ វិមានក្រឹមឡាំងបានឲ្យដឹងថា រុស្ស៊ីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង លើគ្រប់វិស័យ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។

លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ចុងបូព៌ារបស់រុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ដោយទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស Vostochny Cosmodrome ជាកន្លែងដែលលោកពូទីនបានសន្យាថានឹងជួយលោកបង្កើតផ្កាយរណប។

លោក គីម ជុងអ៊ុន ក៏បានសរសើររុស្ស៊ីចំពោះការសម្រេចបានលទ្ធផលលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងប្រទេសដ៏រឹងមាំមួយ បើទោះបីជាដោយការគាបសង្កត់ និងកំទេចរាល់បញ្ហាប្រឈម និងការដាក់ទណ្ឌកម្ម និងសម្ពាធនៃកម្លាំងអរិភាព ក៏ដោយ។

ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបានបង្កើនទំនាក់ទំនងការទូត និងសន្តិសុខកាន់តែខ្លាំងឡើង ដោយធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋាភិបាល សភា និងគណៈប្រតិភូផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ។

មន្ត្រីកូរ៉េខាងជើងមួយក្រុមទទួលបន្ទុកសន្តិសុខសាធារណៈ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។

មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានចោទប្រកាន់កូរ៉េខាងជើងថាបានដឹកជញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនជាថ្នូរនឹងជំនួយផ្នែកបច្ចេកវិទ្យាជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង