**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

តុលាការ​ថៃ​ នឹងបើក​សវនាការ​លើ​សំណុំរឿង​ដកតំណែង​នាយករដ្ឋមន្ត្រី សេដ្ឋា នៅថ្ងៃ​១៨ មិថុនា

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបញ្ជាក់នៅថ្ងៃពុធទី១២ ខែមិថុនានេះថា នៅថ្ងៃទី១៨ ខែមិថុនាខាងមុខ ខ្លួននឹងបើកសវនាការលើសំណុំរឿងដែលអាចឈានទៅដល់ការបណ្តេញនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងពាក់ព័ន្ធនឹងការតែងតាំងគណៈរដ្ឋមន្ត្រី ដែលត្រូវបានចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ។

សំណុំ​រឿង​ប្រឆាំង​នឹង​លោក សេដ្ឋា ត្រូវ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​មាន​បណ្តឹង​របស់​សមាជិក​ព្រឹទ្ធសភា​យោធា​ចំនួន៤០នាក់ ​កាល​ពី​ខែ​ឧសភា ​ត្រូវ​បាន​ទទួល​យក​​ដោយ​តុលាការ​ធម្មនុញ្ញ។ តុលាការធម្មនុញ្ញនៅថ្ងៃពុធ ក៏បានកំណត់ថ្ងៃទី១៨ ខែមិថុនា ដើម្បីបើកសវនាការលើសំណុំរឿង ស្វែងរកការរំសាយគណបក្សចលនាឆ្ពោះទៅមុខ។ សវនាការនេះ គឺជាផ្នែកមួយនៃសំណុំរឿងតុលាការដ៏រសើបចំនួនបី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។

គួរបញ្ជាក់ថា ចៅក្រមតុលាការធម្មនុញ្ញចំនួន៦រូបក្នុងចំណោម៩រូប បានទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន៤០រូប ដែលបានចោទប្រកាន់លោក សេដ្ឋា ថាបានបំពានក្រមសីលធម៌នយោបាយ ដោយតែងតាំង លោក ភីឈីត ឈឿនបាន (Pichit Chuenban) ជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ខណៈរូបលោកធ្លាប់ត្រូវបានផ្តន្ទាទោសពីមុន ពីបទមើលងាយតុលាការ។ តុលាការ​មិន​បាន​ព្យួរ​ឈ្មោះ នាយក​រដ្ឋមន្ត្រី​ពី​ការ​បំពេញ​តួនាទី​របស់​ខ្លួននោះ​ទេ ប៉ុន្តែ​បាន​ទាមទារ​ការ​ពន្យល់​ជា​លាយលក្ខណ៍អក្សរ​។ លោក សេដ្ឋា ​បាន​ចូល​ប្រឡូក​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​ឧសភា ឆ្នាំ២០២៣ ក្នុង​នាម​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្នាក់​របស់គណបក្ស​ភឿថៃ។

ប្រសិន​បើ​ត្រូវ​បានដក​ចេញ​ពី​តំណែង​ នោះសភា​ត្រូវ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​ ពី​បេក្ខជន​នាយករដ្ឋមន្ត្រី​ ដែល​ស្នើ​ឡើង​ក្នុង​ការ​បោះឆ្នោត​ចុងក្រោយ​ ដោយ​គណបក្ស​នយោបាយ​ ដែល​មាន​សមាជិក​សភា​យ៉ាង​តិច២៥រូប៕

អត្ថបទដែលជាប់ទាក់ទង