**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥

គណៈគ្រប់គ្រង App Nodrug ជំរុញការផ្សព្វផ្សាយប្រើប្រាស់ទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrugs ក្នុងគ្រឹះស្ថានសាធារណ:និងឯកជន 

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធសេវាអប់រំនៅកម្ពុជានិងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានាបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគ្រឹះស្ថានសិក្សា តាមប្រព័ន្ធបច្ចេកវិទ្យា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានជម្រាបឱ្យដឹងថាពីគោលបំណង៖១.លើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈផ្សព្វផ្សាយទូលំទូលាយដល់សិស្សានុសិស្សឱ្យមានការយល់ដឹងចេះបង្ការខ្លួនពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងទាញយកកម្មវិធីទូរស័ព្ទដៃ NoDrugមកប្រើប្រាស់ ព្រមទាំងអប់រំពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងបង្កើនសមត្ថភាព ប្រសិទ្ធភាពដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសាទរដល់ការចូលរួមក្នុងសកម្មភាពបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកដល់សិស្សានុសិស្សពីសំណាក់សហព័ន្ធសេវាអប់រំនៅកម្ពុជា ហើយបានបង្ហាញពីគុណប្រយោជន៍App Nodrug និងជំរុញការផ្សព្វផ្សាយទាញយកApp Nodrug មកប្រើប្រាស់ ពីសាធារណជន។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា បានជំរុញនិងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេសយុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយកនិងប្រើប្រាស់ បានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrugs នេះ នៅគ្រប់គ្រឹះស្ថានសិក្សាអប់រំសាធារណៈនិងឯកជនទាំងអស់ដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអាចរាយការណ៍ពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀនក្នុងសហគមន៍មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែងបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន” ។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ បានយកចិត្តទុកដាក់ពីសុខភាពសិក្សាសម្រាប់អ្នកអប់រំនិងអ្នកសិក្សាគ្រប់ផ្នែក គ្រប់វ័យ ។ យើងទាំងអស់ត្រូវដោះស្រាយក្តីក្តីបារម្ភរួមរបស់យើងគឺបញ្ហាសុខភាព បញ្ហាសីលធម៌ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសង្គមជាតិ និងសូមលើកទឹកចិត្តដល់សហព័ន្ធសេវាអប់រំដាក់ពាក្យចូលរួមជាបេក្ខជនជាសាលាគំរូ។

ជាមួយគ្នានេះ លោកហុង លីម អនុប្រធានសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយបន្តនូវចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ ទៅកាន់សមាជិកដទៃទៀតនៃសមាគមទាំងមូលក៏ដូចជាសាធារណ:ជន ព្រមទាំងជំរុញលោកគ្រូ អ្នកគ្រូ  សិស្សានុសិស្សឱ្យមានការ
សិក្សាស្វែងយល់បន្ថែម និងទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះដើម្បីឱ្យសិស្សានុសិស្សមានការកើនឡើងនូវចំណេះដឹងពីបញ្ហាគ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់បារីអេឡិចត្រូនិក និងចូលរូមបង្ការខ្លួនពីការប្រព្រឹត្តរឿងទាំងនេះផងដែរ៕

សូមទាញយកកម្មវិធីទូរសព្ទ័ដៃ NoDrug តាមរយៈតំណភ្ជាប់នេះ https://nodrugsnacd.com/download_kh

អត្ថបទដែលជាប់ទាក់ទង