នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្ដីព្រាងតួនាទីភារកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្ដីព្រាងតួនាទីភារកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យ ពិភាក្សាលើការកែសម្រួលសេចក្ដីព្រាងតួនាទីភារកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដើម្បីធានាអង្គភាពចំណុះអាចដំណើរការបានល្អ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្ដីរាយការណ៍ស្ដីពីការពិនិត្យ និងកែសម្រួលសេចក្ដីព្រាងនេះ ដោយបានលើកឡើងថា ការកែសម្រួលតួនាទីភារកិច្ចនេះគឺធ្វើឡើងដើម្បីកុំឱ្យការអនុវត្តតួនាទីភារកិច្ចរបស់ការិយាល័យចំណុះមានភាពជាន់គ្នា និងដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមការងារចំណុះទាំងអស់ឱ្យមានការជួបប្រជុំគ្នាឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីតាមដាន វាយតម្លៃវឌ្ឍនភាពការងារដែលបានអនុវត្ត និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដែលការជួបប្រជុំគ្នានេះមានភាពចាំបាច់ក្នុងការជម្រុញឱ្យក្រុមការងារមានលទ្ធភាពទទួលបានជោគជ័យលើកិច្ចការងារនានា ហើយក្រុមការងារត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន មានការប្ដេជ្ញាសាមគ្គីផ្ទៃក្នុង និងការយល់គ្នាទៅវិញទៅមកគ្រប់កម្រិត ៕