សម្តេចធិបតី និងលោកជំទាវ ផ្តល់អំណោយជូនកម្លាំងកងពលតូចថ្មើរជើងលេខ៥២ ដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកសំឡូត
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូនកម្លាំងអន្តរាគមន៍ កងពលដែលកំពុងសហប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី គុជ នាង បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងមកនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ និងជូនពរដល់កងកម្លាំងទាំងអស់ ទទួលបាននូវសុខភាពល្អ និងសម្រេចបាននូវគ្រប់ភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន៕