**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

រដ្ឋមន្ត្រីក្រសួងការងារ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងសុន្ទរកថានាសម័យប្រជុំលើកទី១១២នៃសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រឈមនឹងបម្រែបម្រួល និងការផ្លាស់ប្តូរលើការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាទំនើប និងវឌ្ឍនាការថ្មីៗ តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងស្តីពីដំណើរឆ្ពោះទៅកាន់ការរួមគ្នាធ្វើឲ្យកិច្ចសន្យាសង្គមដើម្បីពង្រឹងយុត្តិធម៌សង្គម ការលុបបំបាត់ភាពក្រីក្រក្នុងគោលបំណងធានាបាននូវផលិតភាពការងារខ្ពស់ រួមទាំងការលើកកម្ពស់ការយល់ដឹងពីទំនួលខុសត្រូវសង្គម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈ ពេល៥ឆ្នាំ(២០២៤-២០២៨)របស់ខ្លួនដើម្បីពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ រួមទាំងការបង្កើនការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម។ បន្ថែមពីនេះ ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ ក៏នឹងធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពនៃការប្រមូលផ្តុំ សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ។

មួយវិញទៀត ការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយក៏សុទ្ធសឹងតែជាអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម។ លើសពីនេះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១,៥លាននាក់ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សាដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់សុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូសន្ទនាសង្គម និងអង្គការអន្តរជាតិខាងការងារ(ILO)ដើម្បីពង្រឹងយន្តការត្រីភាគី កិច្ចសន្ទនាសង្គម ដើម្បីធានាបាននូវការរួមគ្នាធ្វើឲ្យកិច្ចសន្យាសង្គមកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង