ឯកឧត្តម សួស ប្រាថ្នា ចាត់តំណាងចូលរួមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤
ភ្នំពេញ៖ នារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន តារា អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលរៀបចំនៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ិន ត្រៃឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងជាសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ និងតំណាងអង្គការ សមាគមពាក់ព័ន្ធ ដែលមានចំនួនអ្នកចូលរួមសរុបជាង២០០នាក់៕