ធនាគារថៃរក្សាអត្រាការប្រាក់គោលនៅ ២,៥ភាគរយដដែល
បាងកក៖ ធនាគារកណ្តាលរបស់ប្រទេសថៃបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលសម្រាប់កិច្ចប្រជុំបួនលើកជាប់គ្នានៅថ្ងៃពុធសប្តាហ៍នេះដូចតាមការរំពឹងទុក បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសំណាក់រដ្ឋាភិបាលថៃឱ្យទម្លាក់អត្រាការប្រាក់ដើម្បីជួយស្តារសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ឡើងវិញក៏ដោយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ (BOT) បានបោះឆ្នោតក្នុងសំលេង ៦ ទល់ ១ ដើម្បីរក្សាអត្រាការប្រាក់គោលនៅ ២,៥ភាគរយដដែលដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។
ការសម្រេចចិត្តនេះស្របគ្នាទៅនឹងសេដ្ឋវិទូបីនាក់ក្នុងចំណោម ២៧នាក់នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរំពឹងថា ធនាគារកណ្តាលថៃនឹងរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរនៅសប្តាហ៍នេះ។
សេដ្ឋវិទូទាំងបីនាក់ផ្សេងទៀតក្នុងចំណោមនោះបានព្យាករថានឹងមានការទម្លាក់អត្រាការប្រាក់ ០,២៥ភាគរយ។
រដ្ឋាភិបាលថៃបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការកាត់បន្ថយអត្រាការប្រាក់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដែលមានកំណើនយឺតជាងប្រទេសជិតខាងក្នុងតំបន់។