**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវដល់កងទ័ពទាំងអស់ បន្តការពារសន្តិភាព​ ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឆ្លើយតបទៅលោក David Hutt ថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយចេញនូវព័ត៌មានសំខាន់ៗ ដើម្បីឆ្លើយតបប្រាប់ទៅកាន់លោក David Hutt អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ឲ្យដឹងថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ នេះបើយោងតាមសារសម្តេចតេជោ បង្ហោះនៅលើបណ្តាញសង្គមនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារឆ្លើយតបទៅលោក David Hutt ដែលមានអត្ថន័យទាំងស្រុង៖
បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។
ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។
ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។
ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។
ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមក
ក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។
កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។
កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។
ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ។
If you do not know Hun Sen well, please do not mess with Hun Sen.
On June 12, 2024, David Hutt wrote in The Diplomat that CIA Director Bill Burns did not meet with Hun Sen, as I mentioned a few days ago that I had spoken to the CIA Director on June 2.
From what Hutt wrote, he thought I was mistaken. I should openly say that I worked with the CIA management since 1997.
The most important meetings were with Director of National Intelligence James Clapper at the Phnom Penh city residence in 2011, CIA Director David Petraeus at the Phnom Penh city residence in 2012, and CIA Director Bill Burns at the Takhmao city residence in 2024.
In the absence of a face-to-face meeting, I sent my representatives to meet the CIA leaders in Washington, including Mike Pompeo, who later became US Secretary of State under President Donald Trump administration.
Our main cooperation is against terrorism, not against any country.
Cambodia also has intelligence cooperation with other countries, as this is the normal course of a sovereign state. When you see calm water, do not think that there are no fish in the water. When Hun Sen does not speak, do not think that Hun Sen does not know how to speak

អត្ថបទដែលជាប់ទាក់ទង