រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងជំរុញការងារអនុវត្តគម្រោងក្នុងការដ្ឋានតំបន់ស្ទឹងតូចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងការងារសាងសង់ស្ថានីយបូមទឹកតំបន់សាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះគឺអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចុះពិនិត្យផ្ទាល់ រៀបចំនិងសម្របសម្រួលគ្រប់យ៉ាង ដើម្បីធានាដល់ការអនុវត្តការងារឱ្យសម្រេចបានតាមគោលដៅ និងផែនការកំណត់ ៕