**វៀតណាម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែង**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ចុះពិនិត្យស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ដើម្បីពិនិត្យស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម អ៊ី ឡុង ឯកឧត្តម សេរី កុសល និងលោកជំទាវ នួម សុភ័ណ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឃុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលខេត្តស្តីទី នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជំរុញឱ្យគណៈកម្មការទី៨នៃរដ្ឋសភាចុះពិនិត្យការអនុវត្តច្បាប់ និងប្រសិទ្ធភាពការងារមួយចំនួននៅតាមមូលដ្ឋាន ដើម្បីធ្វើការពង្រឹងវិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ ការលើកម្ពស់សុខុមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទងនឹងការងារ ប.ស.ស ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងា និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍដោយភាពធន់ចីរភាព ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។

លោក ង៉ោ ម៉េងជ្រួន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត បានរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពការងារ និងសមិទ្ធផលសំខាន់ៗទាក់ទងនឹងវិស័យទាំង៤ ដែលខេត្តសម្រេចបាន រួមមាន វិស័យសុខាភិបាល វិស័យសង្គមកិច្ច វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី។

លោកបានបន្តទៀតថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបានកំពុងដើរតួនាទីឆ្លើយតបនឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ចំនុច ដោយបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដោយមិនបង់ប្រាក់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ បានទទួលសិក្ខាកាម ៤៣៧នាក់ មកសិក្សាលើជំនាញដំឡើងបណ្តាញអគ្គិសនី ការថែទាំ និងជួសជុលរថយន្ត ជួសជុលម៉ាស៊ីនត្រជាក់ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល។ ចំពោះការផ្សព្វផ្សាយ និងធ្វើប័ណ្ណប.ស.ស នៅតាមសហគ្រាស គ្រឹះស្ថាន និងសិប្បកម្ម ចំនួន៣៦៥សហគ្រាស និងកំពុងធ្វើបន្តតាមសហគ្រាស សិប្បកម្ម ក្រុមហ៊ុនទើបបើកថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះ ខេត្តបន្ទាយមានជ័យមានមន្ទីរពេទ្យខេត្តចំនួន០១កន្លែង មន្ទីរពេទ្យបង្អែកចំនួន០៨កន្លែង មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន១៣កន្លែង សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ប្រាក់ដោយផ្ទាល់ខ្លួន។ ខេត្តបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បង្កើតសមាគមមនុស្សចាស់ចំនួន១៣៥កន្លែង និងសមាគមអតីតយុទ្ធជនខេត្ត និងបានសាងសង់ផ្ទះមូលនិធិជនពិការចំនួន០៤ខ្នង ជូនជនក្រីក្រ។ ជាមួយគ្នានោះ ខេត្តបានជំរុញឱ្យមានវេទិកាស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងក្មេងស្រី រួមទាំងស្ត្រី និងការប្រែប្រួលអាកាសធាតុ និងធ្វើការបណ្តុះបណ្តាលជំនាញកាត់ដេរ តម្បាញក្រមា កែសម្ផស្ស ចំនួន១១វគ្គ និងបណ្តុះបណ្តាលសហគ្រិនស្ត្រីភាពលើការអភិវឌ្ឍឌីជីថលតាមទីជនបទចំនួន០៤លើក។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ខេត្តជួបបញ្ហាប្រឈមមួយចំនួនពិសេសកង្វះខាតធនធានមនុស្ស (ពេទ្យជំនាញឯកទេស, គ្រូបង្គោលជំនាញបច្ចេកទេសមួយចំនួនទៀត) និងសម្ភារៈបរិក្ខារបច្ចេកទេស។

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍មានការស្ម័គ្រចិត្តចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង