**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត រួមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការទទួលបន្ទុកផ្ទាល់ខេត្តព្រះសីហនុ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពក្នុងខេត្តព្រះសីហនុ រួមមាន៖ មណ្ឌលសុខភាពក្រុងព្រះសីហនុ មណ្ឌលសុខភាពរាម មណ្ឌលសុខភាពអូរឧកញ៉ាហេង និងមណ្ឌលសុខភាពអណ្តូងថ្ម។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករំលឹកពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្តព្រះសីហនុ និងបានជួបពិភាក្សា ព្រមទាំងផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ជូនមន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អំពីបច្ចុប្បន្នភាពការងារ បញ្ហាប្រឈមនានា និងសំណូមពរដែលមាននៅតាមមណ្ឌលសុខភាព ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មក លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានប្រតិភូ បានអញ្ជើញចុះពិនិត្យមើលនៅតាមមណ្ឌលសុខភាពចំនួន០៤ (មណ្ឌលសុខភាពក្រុងព្រះសីហនុ មណ្ឌលសុខភាពរាម មណ្ឌលសុខភាពអូរឧកញ៉ាហេង និងមណ្ឌលសុខភាពអណ្តូងថ្ម) ក្នុងគោលបំណងសំខាន់ៗ ដូចជា៖
– ពិនិត្យ និងផ្តល់យោបល់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមណ្ឌលសុខភាព
– ការលើកកម្ពស់ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល
– ការបណ្តុះបណ្តាលដល់មន្ត្រីនៅមូលដ្ឋាន
– ការគ្រប់គ្រង និងផ្តត់ផ្គង់ឱសថ សម្ភារ បរិក្ខារ
– ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ
– ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងទិន្នន័យ។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានប្រតិភូ បានទទួលនូវសំណូមពរដែលបានលើកឡើងដោយមន្ត្រីនៅតាមមណ្ឌលសុខភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលអាចដោះស្រាយបានមួយចំនួន និងមួយចំនួនទៀត ត្រូវបន្តដោះស្រាយតទៅមុខ ព្រមទាំងពង្រឹងមណ្ឌលសុខភាពត្រូវបើកដំណើរការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។

អត្ថបទដែលជាប់ទាក់ទង