**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ជំរុញឱ្យយើងមានឯករាជ្យភាព ដោយមិនបាច់ពឹងបរទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឥឡូវនេះ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងបរទេសនោះទេ ដែលនេះជាមោទនភាពសម្រាប់ខ្មែរ ហើយត្រូវតែជំរុញលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិមានរីកចម្រើនទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលកូនខ្មែរធ្វើបានសម្រាប់ប្រទេសជាតិ ដូចជាការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh) ដែលឈ្នះពានរង្វាន់លេខ១ នៅអាស៊ាន និងលេខ២ លើកពិភពលោក ព្រមទាំងការកសាងនូវហេដ្ឋាចរនាសម្ព័ន្ធជាច្រើនទៀត ដូចជា អគារវិមានសន្តិភាព ដែលគូរប្លង់ដោយកូនខ្មែរ វិស្វករខ្មែរ សាងសង់ដោយក្រុមហ៊ុនខ្មែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កាលពីឆ្នាំ១៩៩០ជាង ការធ្វើផែនការមួយចំនួន កម្ពុជាពឹងផ្អែកជំនាញការពីបរទេស ប៉ុន្តែពេលនេះ ផែនការយុទ្ធសាស្ត្រជាតិ ដូចជាយុទ្ធសាស្ត្រចតុកោណ បញ្ចកោណជាដើម គឺកម្ពុជាធ្វើដោយខ្លួនឯង ហើយដឹកនាំអនុវត្តន៍ដោយខ្លួនឯង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថាថា កូនខ្មែរត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ ដែលនេះធ្វើឱ្យយើងមានឯករាជ្យភាព ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសជួយនោះទេ។

សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសយើងចេញពីទសវត្សរ៍ទី៨០ យើងត្រូវពឹងបរទេសច្រើន ដោយសារអ្នកចេះដឹងរបស់យើងខ្វះខាត យើងត្រូវពឹងជំនាញការពីបរទេស។ ឆ្នាំ៩០ជាង ពេលដែលយើងបោះឆ្នោតរួច យើងពឹងជំនាញការអ្នកធ្វើផែនការពីបរទេស ឥឡូវផែនការអភិវឌ្ឍន៍របស់យើង ទាំងបញ្ចកោណ ចតុកោណ គឺយើងធ្វើខ្លួនឯង ហើយមិនត្រឹមតែសរសេរខ្លួនឯងនោះទេ ប៉ុន្តែដឹកនាំអនុវត្តន៍ខ្លួនឯង នេះគឺឯករាជ្យភាពរបស់យើង។ យើងធ្វើសំណង់ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ជាច្រើនពឹងលើខ្លួនឯង នេះធ្វើឱ្យយើងមានឯករាជ្យភាព បានន័យអត់ចាំបាច់ធ្វើអ្វីបន្តិច ក៏ទៅរកគេពីក្រៅមកទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមត្ថភាពរបស់កូនខ្មែរ ដែលជាសម្រេចបាននូវសមិទ្ធផលជូនប្រទេសជាតិនេះ គឺបានមកពីការអប់រំបណ្តុះបណ្តា ហើយរាជរដ្ឋាភិបាល បានបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង