**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់

ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាអត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ដោយខ្លួនឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសអភិវឌ្ឍតិច កាលពីឆ្នាំ​២០១៩ ដែលកន្លងទៅ នៅពេលកម្ពុជានៅជាប្រទេសអភិវឌ្ឍតិច យើងនៅមានផលប្រយោជន៍មួយចំនួន ក្នុងនោះមានដូចជាការអនុគ្រោះ ការផ្តល់ប្រាក់កម្ចីជាដើម ហើយនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រ គឺគោលការណ៍មួយចំនួន ត្រូវបានដកចេញ ហើយអ្នកខ្លះបានសួរថា ហេតុអ្វីបានជាចាកចេញ ព្រោះអាចនឹងបាត់បង់ផលប្រយោជន៍មួយចំនួនពីការអនុគ្រោះ?

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ អត់ទេ យើងមិនត្រូវការរស់ ដោយសារការប្រណីរបស់គេទេ យើងត្រូវការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រូវតែផ្តល់ប្រាក់កម្ចី យើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត។

សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា​ តែបើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅដែលយើងក្លាយទៅជាប្រទេសអ្នកមាន ឆ្នាំ២០២៥ មិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ ប្រទេសអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីយើងដាក់ទិសដៅក្នុងការពង្រឹងខ្លួនឯង។

សម្តេចធិបតី បានពន្យល់ថា ពាក្យថា «យើងចង់ឯករាជ្យ» គឺត្រូវតែធ្វើខ្លួនឯងរស់ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ដោយនរណានោះទេ ហើយយើងប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់។

សម្តេចធិបតី នាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្តទៀតថា យើងអាចពឹងគេនៅពេលដែលយើងទន់ខ្សោយ ដើម្បីពង្រឹងខ្លួនរយៈពេលវែង។ សម្តេចបានរំលឹកថា ប្រទេសកម្ពុជាកាលពីទសវត្សរ៍៨០ និង៩០ គឺបានពឹងអ្នកដទៃ ប៉ុន្តែពេលនេះយើងពឹងខ្លួនឯងលើគ្រប់វិស័យ។

សម្តេចធិបតី ក៏បានលើកឧទាហរណ៍ អំពិវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលទទួលជោគជ័យកន្លងមក គឺពឹងលើខ្លួនឯង ជាពិសេសកងទ័ពអាវសរបស់កម្ពុជាដែលមានភាពម្ចាស់ការខ្ពស់ ធ្វើឱ្យកម្ពុជាឆ្លងតិច និងស្លាប់តិចជាងគេនៅអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង