**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថា កម្ពុជារំពឹងកំណើនសេដ្ឋកិច្ចដល់៦ភាគរយនៅឆ្នាំ២០២៤នេះ កើនឡើងជាងឆ្នាំមុន

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបាននូវអត្រា៦ភាគរយនៅឆ្នាំ២០២៤ ពោលគឺកើនឡើងពី៥ភាគរយនៅឆ្នាំ២០២៣។ នេះបើតាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធស្ថានបេសកកម្មថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅរាជធានីភ្នំពេញ។

បើតា​ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំណើននេះ ត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសជំរុញពីដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តមានស្ថិរភាព និងនិន្នាការវិជ្ជមាន គួបផ្សំនឹងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរ ពីលទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាន ក្នុងការធានាអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់នៃពាណិជ្ជកម្មអន្តរជាតិ ដោយផ្អែកលើគោលការណ៍ពហុភាគីនិយម។

កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង ដោយសារការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ប្រឡាយ និងបណ្តាញអគ្គិសនី ព្រមទាំងការអភិវឌ្ឍធនធានមនុស្សជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាកំពុងដើរលើផ្លូវដើម្បីទៅសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ការ​អត្ថាធិប្បាយ​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ យ៉ាងដូច្នេះ​ ស្រប​ពេលធនាគារ​ពិភពលោកព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​៥,៨​ភាគ​រយ​ក្នុង​ឆ្នាំ២០២៤  និង​៦,១ភាគ​រយក្នុង​ឆ្នាំ​២០២៥ ​ជាមួយ​ការ​រំពឹង​ទុក​អំពី​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ពន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា​ ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ៕

អត្ថបទដែលជាប់ទាក់ទង