**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងអំណរគុណ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលបំពេញតួនាទី ភារកិច្ចក្នុងការរួមចំណែកយ៉ាងសកម្មជាមួយគណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់ថ្នាក់ ដើម្បីបន្តជំរុញលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានវឌ្ឍនភាព

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ ដែលបានបំពេញតួនាទី ភារកិច្ចតាមច្បាប់ លិខិតបទដ្ឋាន និងគោល ការណ៍កំណត់ ក្នុងការរួមចំណែកយ៉ាងសកម្មជាមួយគណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់ថ្នាក់ ដើម្បីបន្តជំរុញលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានវឌ្ឍនភាព ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ មិថុនានេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងខ្លួនឯកឧត្ដមផ្ទាល់ ឯកឧត្ដមមានកិត្តិយសដោយបានរៀបចំ ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ក្នុងឱកាសដ៏មាន អត្ថន័យជ្រាលជ្រៅ និងក្តីអំណរសាទរក្រៃលែងនាពេលនេះ ។

ឯកឧត្តម ស្វាយ សំអ៊ាង បានសម្តែងនូវក្តីគោរព អំណរគុណដ៏ថ្លៃថ្លា បំផុតនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកជំទាវអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតំណាងគណបក្សនយោបាយ ដែលមានអាសនៈក្នុងក្រុមប្រឹក្សាខេត្ត ដែលបានផ្តល់កិត្តិយសដ៏វិសេសវិសាល អញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា «ក្នុងនាមគណៈអភិបាលខេត្ត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ឯកឧត្តមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ ដែលបានបំពេញតួនាទី ភារកិច្ចតាមច្បាប់ លិខិតបទដ្ឋាន និងគោល ការណ៍កំណត់ ក្នុងការរួមចំណែកយ៉ាងសកម្មជាមួយគណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់ថ្នាក់ ដើម្បីបន្តជំរុញលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានវឌ្ឍនភាពស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងដើមដំបូងនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ម៉ឺងម៉ាត់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» ៕

អត្ថបទដែលជាប់ទាក់ទង