**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម ស្វាយ សំអ៊ាង រាយការណ៍ដោយ សង្ខេបអំពីសភាពការណ៍ទូទៅ និងការងារដឹកនាំអភិវឌ្ឍខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានរាយការណ៍ដោយ សង្ខេបអំពីសភាពការណ៍ទូទៅ និងការងារដឹកនាំអភិវឌ្ឍខេត្តស្ទឹងត្រែង ។

សភាពការណ៍ទូទៅ និងការងារដឹកនាំអភិវឌ្ឍខេត្តស្ទឹងត្រែង មានដូចតទៅ៖

ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាន មានព្រំប្រទល់ជាប់នឹងខេត្តពីរនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចម្ប៉ាសាក់ និងខេត្តអត្តពី ប្រវែងព្រំប្រទល់ ប្រមាណ ២៥៧គីឡូម៉ែត្រ មានផ្ទៃដីសរុប ១២.០១៦គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ និង១៣៧ភូមិ ប្រជាពលរដ្ឋសរុប ១៨០.៦១៦នាក់ ស្មើនឹង ៤២.៧៤៣គ្រួសារ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ១០៨.៤០៦នាក់ អត្រាកំណើនប្រជា ជនប្រចាំឆ្នាំ ៥,៥% មានដង់ស៊ីតេ ១៥នាក់ក្នុង១គីឡូម៉ែត្រការេ។ ប្រជាពលរដ្ឋមានមុខ របរកសិកម្ម កសិ-ឧស្សាហកម្មប្រមាណ ៨០% មុខរបរផ្នែកឧស្សាហកម្ម-សិប្បកម្ម ២% មុខរបរផ្នែកសេវាកម្ម ១៨%។

ក្នុងភូមិសាស្ត្រខេត្ត គ្រប់ផ្នែកមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានបន្តខិតខំ យកចិត្តទុកដាក់ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បានយ៉ាងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលបានធ្វើសកម្មភាព ដំណើរកម្សាន្ត និងបំពេញភារកិច្ចការងារក្នុងខេត្តស្ទឹងត្រែង ជាមួយការយកចិត្តទុកដាក់អនុវត្ត ផែនការសកម្មភាពក្នុងក្របខ័ណ្ឌគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ដំណើរការបោះឆ្នោតសកល និងអសកល ជាបន្តបន្ទាប់ ជាពិសេសការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីខែកុម្ភៈកន្លងទៅ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលបានដំណើរការ យ៉ាងល្អប្រសើរ និងបានប្រកាសលទ្ធផលផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនាពេលថ្មីៗកន្លងមកនេះ ព្រមទាំងការត្រៀមការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ដំណើរការទៅដោយមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ និងដាក់ចេញវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសនានា ដែលកើតមានឡើងក្នុងមូលដ្ឋានដូចជា៖ បទល្មើសគ្រឿងញៀន, បទល្មើសឆ្លងដែន, អំពើជួញដូរមនុស្ស, ព្រៃឈើ, នេសាទ, ការកាប់ទន្ទ្រានដីព្រៃ, រ៉ែ និងធនធានធម្មជាតិផ្សេងៗ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចខេត្ត។

ខេត្តបានបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយបណ្តា ខេត្តនៃប្រទេសជាមិត្តជិតខាង រួមមានខេត្តចម្ប៉ាសាក់ និងអត្តពី នៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ខេត្តយ៉ាឡាយ កន្ទុម ប៊ិញហៀក និងខាញ់ហ័រ នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះក៏បានពង្រឹងប្រសិទ្ធភាពនៃការអនុវត្តស្មារតី កំណត់ហេតុកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្ត និងខេត្ត ជាមួយខេត្តទាំងពីរនៃប្រទេសឡាវ ដែលមានព្រំដែនជាប់ខេត្តជាមួយខេត្តស្ទឹងត្រែង។

ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋានទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ព្រំដែន ខេត្តបានដាក់ចេញផែនការសកម្មភាព គម្រោងអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុង ស្ពានបេតុង ការជួសជុលផ្លូវកៅស៊ូ សាងសង់សាលារៀន មណ្ឌលសុខភាព ការពង្រីកបណ្តាញអគ្គិសនី បណ្តាញ ផ្គត់ផ្គង់ទឹកស្អាត សន្តិសុខស្បៀង ផលិតភាពនិងផលិតផលកសិកម្ម កសិឧស្សាហកម្ម សហគ្រាស-សិប្បកម្មខ្នាតតូច-មធ្យម ការផ្តល់សេវាដ្ឋបាល សេវាសុខភាព សេវាអប់រំនៅគ្រប់កម្រិត ការពង្រឹងអភិបាលកិច្ចល្អក្នុងមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច និងភាពអង់អាចរបស់ស្ត្រី ការគាំពារសុខភាពមាតាទារក គ្រួសារងាយរងហានិភ័យ ការលើកកម្ពស់បរិស្ថាន អនាម័យ សុខុមាលភាពរបស់សហគមន៍ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងការលើកកម្ពស់វឌ្ឍនភាពសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត ជាពិសេសបច្ចុប្បន្ននេះកំពុងដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងយន្តការនៃការគ្រប់គ្រងទីលានចាក់សំរាម និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់ទីប្រជុំជនខេត្តផងដែរ។

ជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានការរៀបចំបំពេញរចនាសម្ព័ន្ធ គ្រប់គ្រង ការកសាងធនធានមនុស្ស ការអនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរ និង ប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការពង្រឹងប្រព័ន្ធ គ្រប់គ្រងដឹកនាំក្នុងក្របខ័ណ្ឌរដ្ឋបាលឯកភាពនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងការពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រក ចេញចូលតែមួយដែលកំពុងដើរតួយ៉ាងសំខាន់នៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
ដូចបានជ្រាបស្រាប់ហើយថាសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣កន្លងទៅនេះ ការរៀបចំពិធីប្រកាសចូលកាន់តំណែងក៏បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ និងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផៃ ប៊ុនឈឿន ដូចគ្នាដែរ។ នៅក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត បានបំពេញតួនាទី ភារកិច្ចទាំងខាងបញ្ញត្តិ និងខាងប្រតិបត្តិសម្រេចជោគជ័យជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំនីមួយៗ។ ទោះជាមានបញ្ហា ប្រឈមគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំ២០១៩ និងការរងហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលធ្វើឱ្យគម្រោង និងសកម្មភាពខ្លះពុំបានអនុវត្ត និងពន្យាពេលអនុវត្ត ហើយធនធានហិរញ្ញវត្ថុមួយចំនួនត្រូវបានតម្រឹមស្របតាមអាទិភាពក្នុងការដ្ឋានការងារយ៉ាងណាក្តី ក៏ស្ថានភាពនៃការអភិវឌ្ឍខេត្តនៅតែបន្តបោះជំហានទៅមុខទោះជាយឺតបន្តិចក្តី ក្នុងនោះបានធ្វើឱ្យចំណូលរបស់ប្រជាជនជាមធ្យមក្នុងមួយឆ្នាំ មានការកើនឡើងពីជាង ១.៤០០ដុល្លារ ដល់ ១.៥៨៧ដុល្លារ ដង់ស៊ីតេប្រជាជនកើនឡើងពី ១៣នាក់ ដល់១៥នាក់ និងអត្រាភាពក្រីក្រថយចុះពី ២៤% មកត្រឹម ២០% វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានអនុវត្តនៅគ្រប់ទាំង ១៣៧ភូមិ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ក្រៅពីនោះ ខេត្តក៏នៅមានបញ្ហាប្រឈម និងការងារមួយចំនួនទៀតដើម្បីដាក់ ចេញផែនការ និងវិធានការដោះស្រាយ ជំរុញការអភិវឌ្ឍផងដែរ ពិសេសគឺការគ្រប់គ្រង ដីធ្លី ធនធានធម្មជាតិ ទប់ស្កាត់ការចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ ការពារធម្មជាតិ សកម្មភាពបទល្មើសគ្រឿងញៀន បទល្មើសជលផល សត្វព្រៃ ព្រៃឈើ និងបទល្មើសល្បែងស៊ីសងខុសច្បាប់ ផ្ទុយនឹងបទដ្ឋានគតិយុត្ត និងគោលការណ៍ដឹកនាំកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល រួមនឹងបញ្ហាគ្រោះមហន្តរាយធម្មជាតិ ដែលមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះ ថ្នាក់ចរាចរណ៍ដែលត្រូវរួមគ្នាអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោះស្រាយឱ្យខាងតែបាន។

ក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាខេត្តកន្លងទៅនេះ ការអនុវត្តមុខងារក្នុងការធ្វើ សេចក្តីសម្រេចខាងបញ្ញត្តិ និងប្រតិបត្តិ ក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក ចំនួន ២៤លើក ខកខានពុំបានធ្វើក្នុងឆ្នាំ២០២១ (ស្ថានភាពជំងឺកូវីដ-១៩) មានប្រជា ពលរដ្ឋចូលរួម ៨.៧៩១នាក់ ស្រី ២.៧៩២នាក់ បានប្រជុំសាមញ្ញ ៦០លើក និងប្រជុំ វិសាមញ្ញ ២២លើក គណៈម្មាធិការសម្របសម្រួលបច្ចេកទេស បានប្រជុំចំនួន ៧លើក និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានប្រជុំ ៥៨លើក។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជម្រាបជូនគណៈអធិបតី និងអង្គពិធី ជ្រាបថា ក្នុងការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤នេះ មានគណ បក្សនយោបាយចំនួន ៥ បានចូលរួម ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ជាលទ្ធផលសម្រាប់ក្រុមប្រឹក្សាខេត្ត ដែលមាន ១៧អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបានទាំង ១៦អាសនៈ និងគណបក្សឆន្ទៈខ្មែរ ០១អាសនៈ។ ដោយឡែកសម្រាប់ មណ្ឌលក្រុង ស្រុកទាំង៦ ខ្លះមាន ៣គណបក្ស ខ្លះមាន ២គណបក្ស ដែលមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក្នុងនោះអាសនៈក្រុម ប្រឹក្សាក្រុង ស្រុក សរុប ៨០អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧៦អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៤អាសនៈ (នៅស្រុកសេសាន ២អាសនៈ ស្រុក សៀមបូក ១អាសនៈ និងស្រុកសៀមប៉ាង ១អាសនៈ)។

ដោយផ្អែកតាមលទ្ធផលផ្លូវការនៃបញ្ជីបេក្ខជនគណបក្សនយោបាយជាប់ឆ្នោត ក្រុមប្រឹក្សាខេត្ត មានសមាភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៣ ចំនួន ៤រូបពុំបានឈរឈ្មោះ និងជំនួសដោយបេក្ខជនជាប់ឆ្នោតក្នុងបញ្ជីបេក្ខជនគណបក្សនយោបាយ ដែល មានអាសនៈក្នុងក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ។

ក្នុងឱកាសនៃពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តនាពេលនេះ ក្នុងនាមគណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់ថ្នាក់ក្នុងខេត្ត ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នឹងបន្តចូលរួមដឹកនាំអនុវត្តរាល់ បណ្តាភារកិច្ចជាកាព្វកិច្ច និងជាជម្រើសឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពឡើង បន្ថែមទៀត ជាមួយក្រុមប្រឹក្សាគ្រប់ប្រភេទ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាពឡើង ជាពិសេសផ្តោតយកចិត្តទុកដាក់លើការងារជាអាទិភាពសំខាន់ៗមាន៖
ទី១-ការថែរក្សាសន្តិភាព និងពង្រឹងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ពង្រឹងការគោរពច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត គោលការណ៍ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងតួនាទីភារកិច្ចរបស់មន្ត្រីរាជការឱ្យមានភាពម្ចាស់ការ អភិវឌ្ឍធនធានមនុស្សមូលធនមនុស្ស ព្រមទាំងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានកាន់តែសកម្មឡើង។

ទី២-ពង្រីកវិសាលភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅគ្រប់ មូលដ្ឋាន ពង្រឹងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍ កិច្ចអន្តរាគមន៍ឆ្លើយតបតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាសាធារណឱ្យបានទូលំទូលាយ និង ខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ព្រមទាំងបង្ការបាននូវហានិភ័យ នានាដែលអាចបង្កឡើង ធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ គ្រោះមហន្តរាយធម្មជាតិ និងភាពអសកម្មនានាក្នុងមូលដ្ឋាន។

ទី៣-ពង្រឹងការអនុវត្តផែនការសកម្មភាពស្របតាមច្បាប់បទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយខេត្ត នៃប្រទេសជិតខាងដែលមានភូមិផងរបងជាប់គ្នា បន្តការអភិវឌ្ឍតាមតំបន់ព្រំដែន និងពង្រឹងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានគោរពជូនពរបវរមហាប្រសើរ ជូនចំពោះឯកឧត្តមអធិបតី ឯកឧត្តម លោកជំទាវគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រសព្វតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង