**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង លើកពីការងារជាអាទិភាពសំខាន់ៗ ៣ជំណុច ដែលត្រូវផ្តោតយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ មិថុនានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លើកឡើងពីកិច្ចការងារជាអាទិភាពសំខាន់ៗចំនួន ៣ចំណុច ដែលត្រូវផ្តោតយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ។

ក្នុងនាមគណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់ថ្នាក់ក្នុងខេត្ត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នឹងបន្តចូលរួមដឹកនាំអនុវត្តរាល់ បណ្តាភារកិច្ចជាកាព្វកិច្ច និងជាជម្រើសឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពឡើង បន្ថែមទៀត ជាមួយក្រុមប្រឹក្សាគ្រប់ប្រភេទ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាពឡើង ជាពិសេសផ្តោតយកចិត្តទុកដាក់លើការងារជាអាទិភាពសំខាន់ៗមាន៖

ទី១-ការថែរក្សាសន្តិភាព និងពង្រឹងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ពង្រឹងការគោរពច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត គោលការណ៍ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងតួនាទីភារកិច្ចរបស់មន្ត្រីរាជការឱ្យមានភាពម្ចាស់ការ អភិវឌ្ឍធនធានមនុស្សមូលធនមនុស្ស ព្រមទាំងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានកាន់តែសកម្មឡើង។

ទី២-ពង្រីកវិសាលភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅគ្រប់ មូលដ្ឋាន ពង្រឹងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍ កិច្ចអន្តរាគមន៍ឆ្លើយតបតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាសាធារណឱ្យបានទូលំទូលាយ និង ខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ព្រមទាំងបង្ការបាននូវហានិភ័យ នានាដែលអាចបង្កឡើង ធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ គ្រោះមហន្តរាយធម្មជាតិ និងភាពអសកម្មនានាក្នុងមូលដ្ឋាន។

ទី៣-ពង្រឹងការអនុវត្តផែនការសកម្មភាពស្របតាមច្បាប់បទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយខេត្ត នៃប្រទេសជិតខាងដែលមានភូមិផងរបងជាប់គ្នា បន្តការអភិវឌ្ឍតាមតំបន់ព្រំដែន និងពង្រឹងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានគោរពជូនពរបវរមហាប្រសើរ ជូនចំពោះឯកឧត្តមអធិបតី ឯកឧត្តម លោកជំទាវគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រសព្វតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង