**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ឯកឧត្តម ផៃ ប៊ុនឈឿន៖ រហូតមកដល់ពេលនេះ មានបុគ្គលិកប្រមាណ ១០ម៉ឺននាក់ ត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះមានបុគ្គលិកប្រមាណ១០ម៉ឺននាក់ត្រូវបានផ្ទេរ ទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃចំនួន ជាង៧.៥០០នាក់ បុគ្គលិកក្របខណ្ឌសុខាភិបាលចំនួនជាង២០.០០០នាក់ បុគ្គលិកក្របខណ្ឌអប់រំចំនួនប្រមាណ៦០.០០០នាក់ និងបុគ្គលិកក្របខណ្ឌជំនាញបច្ចេកទេសពីក្រសួងស្ថាប័នតាមវិស័យនានាចំនួន ប្រមាណជិត១០.០០០នាក់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន, (២) ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិម ជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខ ងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវា សង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង(៣)លើកកម្ពស់ការ ចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមបានថ្លែងបន្តថា រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅ រដ្ឋបាលថ្នាក់ក្រោមជាតិដូចជា ការបង្កើតក្រុមប្រឹក្សាតាមរយៈការបោះឆ្នោត ប្រព័ន្ធកសាងផែនការ ប្រព័ន្ធ គ្រប់គ្រងបុគ្គលិក ប្រព័ន្ធហិរញ្ញវត្ថុ នីតិវិធីអនុវត្តការងារ និងនីតិវិធីផ្តល់សេវា និងយន្តការគណនេយ្យភាព ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការដោយមានការពិនិត្យ វាយតម្លៃ និងកែលម្អជាបណ្តើរៗ។

ចំណែកឯការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ឯកឧត្តមប្រធានក្រុមការងារ បានយល់ឃើញថា ការបង្កើត និងដាក់ឱ្យប្រតិបត្តិការនូវប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ ការបង្កើតប្រភពចំណូលនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងនីតិវិធីរៀបចំ និងអនុវត្តថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដែលធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ចាត់ចែង និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ធនធាន ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើនជាបន្តបន្ទាប់ដែលគិតមកដល់ក្នុងឆ្នាំ២០២៤នេះ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនប្រមាណ១.៧៣០លានដុល្លា ក្នុងនោះថវិការាជធានី ខេត្តចំនួន ប្រមាណ៨៧០លានដុល្លា ថវិកាក្រុង ស្រុកចំនួនប្រមាណ៥៥០លានដុល្លា និងថវិកាឃុំ សង្កាត់ចំនួន ប្រមាណ៣១០លានដុល្លា។

ពាក់ព័ន្ធនឹងការផ្ទេរមុខងារវិញ ឯកឧត្តមប្រធានក្រុមការងារ បានសង្កេតឃើញថា ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ដែលក្នុងនោះមុខងារ ក្នុងវិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ និងមុខងារក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពសាធារណៈក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស។ ទន្ទឹមគ្នានេះ តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញនានានៅក្នុងរចនា សម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនាឆ្នាំ២០១៩កន្លងមក ក៏បានផ្ទេរភ្ជាប់ទៅជាមួយនូវមុខងារ ចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសផងដែរ។ ក្រៅពីនេះ មុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង៨០០ប្រភេទក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវា រដ្ឋបាលទាំងនេះជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗផងដែរ។ ទន្ទឹមនេះ មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចាប់ពីបឋមសិក្សាចុះក្រោមទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ត្រូវបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង