**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង លើកពីកិច្ចការបន្ទាន់ ចាំបាច់បន្ទាប់ពី កិច្ចប្រជុំចូលកាន់តំណែង ក្រុមប្រឹក្សាខេត្ត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានលើកពីកិច្ចការបន្ទាន់ ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង ក្រុមប្រឹក្សាខេត្ត៖

ទី១៖ ក្រសួងមហាផ្ទៃ បានធ្វើប្រតិភូកម្មជូនប្រធានក្រុមប្រឹក្សា និងអភិបាល អភិបាលរង រាជធានី ខេត្ត តាមរយៈប្រកាសលេខ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីធ្វើជាអធិបតី ក្នុងកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលស្ថិតក្នុងរាជធានី/ខេត្តរបស់ខ្លួន។ ហេតុនេះ ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែក ភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់ កំណត់។ ជាគោលការណ៍នៃច្បាប់ កិច្ចប្រជុំចូលកាន់តំណែងត្រូវធ្វើឡើងក្នុងរយៈពេលមិនឱ្យលើសពី ១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែល គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត (គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤)។

ទី២៖ ផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់ តំណែង។ ទន្ទឹមនេះ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានកំណត់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហាចាំបាច់មួយចំនួន ដូចខាងក្រោម៖

-ផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ហេតុនេះ នាយករដ្ឋបាលសាលាខេត្ត ត្រូវចាត់ចែងថតចម្លងនូវឯកសារទាំងនេះផ្តល់ជូនគ្រប់ សមាជិក សមាជិកាក្រុមប្រឹក្សាដោយភ្ជាប់ជាមួយលិខិតអញ្ជើញប្រជុំ និងឯកសារពាក់ ព័ន្ធនានាឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមបែបបទ និងរបៀបរបបកិច្ចប្រជុំក្រុមប្រឹក្សា ដែលកំណត់ដោយច្បាប់
-ផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល ១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២
-ឯកឧត្តមអភិបាលខេត្ត ត្រូវរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុង អាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ការងារសេសសល់ និងទិសដៅ ការងាររយៈ ពេល០៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សាអាណត្តិទី៣ ដើម្បីក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវអនុវត្តបន្ត និង
-បញ្ហាចាំបាច់ផ្សេងៗទៀត។

ដោយឡែក នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះ ក្រុមប្រឹក្សាមិនត្រូវអនុម័តបញ្ហាណា មួយក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។

ទី៣៖ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឱ្យបាននូវឯកសារដូចខាងក្រោម៖
-កំណត់ហេតុកិច្ចប្រជុំលើកទី១
-ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
-ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែ ចាប់រាប់ពីកិច្ចប្រជុំលើកទី២នេះ។

ទី៤៖ ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់មាន កាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ហេតុនេះ សមាជិកក្រុមប្រឹក្សាគ្រប់រូប ត្រូវមាន ភាពម្ចាស់ការអនុវត្តការងារនេះឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាស្របតាមច្បាប់កំណត់។ ចំពោះសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលមិនបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឡើងវិញ និង សមាជិកក្រុមប្រឹក្សាខេត្ត ដែលទើបជាប់ឆ្នោតដំបូងក្នុង អាណត្តិទី៤ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួនហើយបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ ប្រកាសចូលកាន់តំណែងនេះ។ ដោយឡែក ចំពោះសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សា អាណត្តិទី៤បន្តទៀតនោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សាមីខ្លួនត្រូវ អនុវត្តទៅតាមរបបប្រកាស ២ឆ្នាំម្តង ស្របតាមគោលការណ៍កំណត់ក្នុងច្បាប់។ ក្នុងករណីចាំបាច់ ក្រុម ជំនួយការរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយក្រសួងមហាផ្ទៃប្រចាំខេត្ត មានតួនាទីសម្របសម្រួល និងគាំទ្រដល់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ ពិសេសការ ដំឡើងបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ៕

អត្ថបទដែលជាប់ទាក់ទង