**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា**អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដានវាយតម្លៃការងារដឹកនាំ ការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៃវិទ្យាល័យទាចំរ៉ាត់**ឯកឧត្តម អ៊ុត សំអន អរគុណចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ទទួលបានលទ្ធផលល្អប្រសើរ និងផ្ដល់ភាពសុខសាន្ដ ដល់ពលរដ្ឋ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា**ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក ៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង**សម្ដេចបវរធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**កម្ពុជា នឹងទទួលឥទ្ធិពល ក្នុងកម្រិតពីតិចតួចទៅមធ្យម ពីជ្រលងនៃកូនព្យុះប៉ាប៊ូក ចាប់ពីថ្ងៃទី២៥-២៨ ខែធ្នូ**អភិបាលខេត្តកណ្តាល៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ**ចំណេះដឹងគួរស្វែងយល់! លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?**ឯកឧត្តម សរ សុពុត្រា ដឹកនាំប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បំពេញទស្សនកិច្ចនៅក្រុមហ៊ុន HUADIAN ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងដំណើរការផលិតថាមពលអគ្គិសនីដោយខ្យល់**អភិសន្ដិបណ្ឌិត ស សុខា អរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤**សម្ដេចតេជោ៖ កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អជាមួយវៀតណាម តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំជារៀងរហូតមក**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដ៏សម្បូរបែបរបស់ខេត្តកំពត រួមទាំងវិស័យអប់រំ ដែលទទួលបានអត្រាសិស្សជាប់បាក់ឌុប ៨៨% ក្នុងនិទ្ទេស A ៧៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៧ និងទី៨ នៃសាលាប៊ែលធីអន្តរជាតិជាង៧ពាន់នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក**រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្រគល់ដីជាង ៤៣០០ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឲ្យសមាគម បំពេញការងារកាន់តែល្អប្រសើរថែមទៀត

សម្តេចធិបតី៖ ​ប្រព័ន្ធធារាសាស្ត្ររំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឱ្យជន់លិចរាជធានីភ្នំពេញ មានប្រវែងជាង ២៦០គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកា ​៤០០លានដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ​ប្រព័ន្ធធារាសាស្ត្ររំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតដែលធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ កុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់​ជាប់​ស្ទឹង​ព្រែកត្នោត មានប្រវែងជាង ២៦០គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកា ​៤០០លានដុល្លារ។

ក្នុងឱកាសអញ្ជើញ ពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ ស្ទឹងព្រែកត្នោត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រព័ន្ធប្រឡាយគោលដៅពីដើមអាណត្តិនេះខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយ ដែលបានប្រើប្រាស់ថវិកាជាង ៤០០លានដុល្លារ បើប្រៀបធៀបធំជាងគម្រោងដែលធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារការចាំបាច់, គម្រោងនេះយើងបានអនុវត្តន៍ក្នុង ៦ខែមកនេះ យើងបានជោគជ័យច្រើន ៦ខែមកនេះយើងធ្វើបានលឿន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងធ្វើប្រឡាយរំដោះទឹកនេះគឺធ្វើឡើងដែលមានមុខព្រួញ គឺដោះស្រាយនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើការកែសម្រួលប្រព័ន្ធរំដោះទឹក ដាក់លូធំៗបន្ថែម ប៉ុន្តែមួយផ្នែកធំគឺនៅខាងក្រៅរាជធានីភ្នំពេញ ដើម្បីបញ្ជៀសទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីតំបន់ភ្នំឱរ៉ាល់ ដែលយើងបានកាយប្រឡាយ ១០ខ្សែ ជាង ២៦០គីឡូ ដែលមានប្រវែងវែងជាងព្រែកជីកហ្វូណនតេជោ ៨០គីឡូម៉ែត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ប្រឡាយនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចៀសទឹកពីរាជធានីភ្នំពេញ និងជួយស្រោចស្រង់តំបន់ដែលលិចទឹកជាង ៣០ម៉ឺនហិកតា ទាំងផលប៉ះពាល់លើស្រែចម្ការ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងប៉ះពាល់តំបន់រោងចក្រ។ ប្រឡាយនេះក៏ដើម្បីធ្វើជាប្រព័ន្ធធារាសាស្ត្រ ដែលធានាមានទឹកខួបប្រាំង ខួបវស្សាសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋរាប់ម៉ឺនហិកតា។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដី​ខណ្ឌ​ដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់​លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារ​ផ្ទៃ​រ​ង​ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួម​តូច ដោយសារ​កំណើន​នៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។

ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាព​សេដ្ឋ​កិច្ចផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាកសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ។

គម្រោងធំៗចំនួន៩ កំពុងតែអនុវត្តន៍នាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការជន់លិចនេះ រួមមាន៖

១៖ គម្រោងស្ទឹងតូច ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោត ចូលទន្លេ​បាទី មានបណ្តោយ ៥១គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសង​ខាង​ផងដែរ។ គម្រោងនេះ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិត​ក្នុងស្រុកសំរោង​ទង ក្នុងខេត្ត​កំពង់​ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹក​ចំនួន​៥ ទ្វារនីមួយៗមាន​ទទឹង ៨.៥ម៉ែត្រ និងមានកម្ពស់ ៧.៥ម៉ែត្រ។
២៖ គម្រោងស្ទឹងក្រោមបាតី ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី មានបណ្តោយប្រមាណ ៧គីឡូម៉ែត្រ និងមុខកាត់ទទឹង១០០ម៉ែត្រ រួមនឹងខ្នងសងខាងផងដែរ។
៣៖ ប្រព័ន្ធប្រឡាយជើងឯង គម្រោងនេះមានប្រឡាយ៥ខ្សែ (ប្រឡាយមេ៣ខ្សែ និងប្រឡាយតភ្ជាប់២ខ្សែ) និងស្ថានីយបូមទឹក២កន្លែង។ មានមុខងាររំដោះទឹកផ្នែងខាងលិច-ត្បូងរាជធានីភ្នំពេញ (ភូមិសាស្ត្រខណ្ឌកំបូលខ្លះ ខណ្ឌដង្កោ និងផ្នែកខ្លះនៃខណ្ឌមានជ័យ) មានបណ្តោយសរុប ២៦.៥គីឡូម៉ែត្រ និងមុខកាត់ទទឹង៣៥-៥០ម៉ែត្រ រួមនឹងខ្នងសងខាងផងដែរ។

៤៖ ប្រឡាយ៩៦ គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មីផង នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស ប្រឡាយ៦២ និងតំបន់ x1 វាងព្រលានចូលទៅដល់ព្រែគង់ និងចូលទៅបឹងជើងលោង តំបន់ក្រាំងយ៉ូវ មានបណ្តោយសរុប ១៤គីឡូម៉ែត្រ និងមុខកាត់ទទឹង ៨០ម៉ែត្រ រួមនឹងខ្នងសងខាង។ គម្រោងនេះ រំលែកទឹកជំនន់មួយភាគធំចេញព្រែកហូរ និងភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាង។
៥៖ ព្រែកគង់ គម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មីផង នាំទឹកចេញពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម មានបណ្តោយសរុប ២០គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសងខាងផងដែរ។ គម្រោងនេះ ទទួលទឹកបន្តពីប្រឡាយ៩៦ និងតំបន់ជុំវិញរហូតព្រែកអំបិល និងចូលទៅសមុទ្រ ហើយភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាងរបស់វា។

៦៖ ព្រែកពាមសត្ថា គម្រោងនេះ មានព្រែកពាមសត្ថា និងប្រឡាយបឹងតាមោកពីរខ្សែ មានមុខងារនាំទឹកចេញពីបឹងតាមោក ចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឭ មានបណ្តោយសរុប ១៨.៧គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសងខាងផងដែរ។ គម្រោងនេះប្រមូលទឹកចេញពីបុរីនៅតាមបណ្តោយមហាវិថីសំរោង ហើយភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាង។
៧៖ ប្រឡាយរលាំងជ្រៃ-ស្លាគូ គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ ផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។ ជាពិសេសសង្គ្រោះផ្លូវជាតិលេខ៣ រហូតដល់ស្ទឹងស្លាគូ ព្រមទាំងអាចស្រោចស្រពប្រមាណ ៧,៥០០ហិកតា និងអាចផ្គត់ផ្គង់ទឹកដល់ការផលិតទឹកសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងភ្ជាប់បណ្តាញគមនាគមន៍ក្នុងតំបន់គម្រោងតាមរយៈខ្នងសងខាង។

៨៖ ប្រឡាយ៥៩ និង៩០ គម្រោងនេះ មានមុខងាររំដោះទឹក ផ្នែកខាងលើព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ មានបណ្តោយសរុប ១៨.៨គីឡូម៉ែត្រ និងមុខកាត់ទទឹង ៣២ម៉ែត្រ ទៅ៤០ម៉ែត្រ រួមទាំងខ្នងប្រឡាយសងខាង។
៩៖ អូរខ្សាច់ ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របប្រឡាយផង។ ជាពិសេសគម្រោងនេះភ្ជាប់បណ្តាញគមនាគមន៍ក្នុងតំបន់គម្រោងតាមរយៈខ្នងសងខាង៕

អត្ថបទដែលជាប់ទាក់ទង