ព្រះមហាក្សត្រ តែងតាំងអនុរដ្ឋលេខាធិការ និងតែងតាំងមុខតំណែងបន្ថែមដល់មន្ត្រីរាជការ៨រូប នៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងបន្ថែមដល់មន្ត្រីរាជការ ៨រូប ក្នុងរចនាសម្ព័ន្ធលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។