ប្រកាសចូលកាន់មុខ តំណែងក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល អាណត្តិទី៤ , ឯកឧត្តម គង់ សោភ័ណ្ឌ ណែនាំត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ក្នុង«ពិធីប្រកាសចូលកាន់មុខ តំណែងក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល អាណត្តិទី៤» ស្ថិតនៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្ដាល និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្តម គង់ សោភ័ណ្ឌ សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុក សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត”។
ឯកឧត្តម គង់ សោភ័ណ្ឌបានបញ្ជាក់ថា ក្នុងការអនុវត្តការងារ សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ហើយត្រូវប្រកបដោយភាពទន់ភ្លន់៕