ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃ គ.ត.គ.ស. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន មកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់សូនាករវាស់វែងសមិទ្ធកម្មគោលដៅ ដើម្បីមានភាពងាយស្រួលក្នុងការវាយតម្លៃ និងតាមដានការអនុវត្តគោលនយោបាយជាតិនៈឱ្យមានប្រសិទ្ធភាពខ្ពស់៕