**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិផ្នែកទំនាក់ទំនងអន្តរជាតិ និងការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន NürnbergMesse

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Eike Scholl នាយកប្រតិបត្តិផ្នែកទំនាក់ទំនងអន្តរជាតិ និងការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន NürnbergMesse។

ក្នុងជំនួបជាមួយក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា ពិសេសចំពោះកិច្ចការងារវិនិយោគដែលបាននិងកំពុងបើកឱកាសយ៉ាងទូលំទូលាយដល់វិនិយោគិនពីគ្រប់បណ្ដាប្រទេសទាំងអស់ ជាក់ស្ដែងដូចក្នុងបេសកកម្មនេះគឺជាការធ្វើពិពិធកម្មវិនិយោគដោយគោះទ្វារវិនិយោគិនក្នុងតំបន់អឺរ៉ុប រួមមានប្រទេសអាល្លឺម៉ង់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តជម្រាបជូនអំពីទិដ្ឋភាពបរិយាកាសវិនិយោគដែលកម្ពុជានឹងផ្ដល់ជូនក្រុមហ៊ុន នូវការសម្របសម្រួលនានាតាមរយៈច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្របនឹងសក្តានុពលយ៉ាងល្អរបស់កម្ពុជារួមមានធនធានមនុស្ស ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងច្បាប់វិនិយោគដែលមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនផងដែរ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដើម្បីអញ្ជើញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យរបស់ខ្លួនបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុន NürnbergMesse គឺជាក្រុមហ៊ុនដែលមានប្រតិបត្តិការវិនិយោគលើការរៀបចំការតាំងពិព័រណ៍អន្តរជាតិនានា សន្និសីទ និងព្រឹត្តិការណ៍ផ្សេងទៀត ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនចំនួន១៥ នៅលើពិភពលោក។ ក្រុមហ៊ុន NürnbergMesse រៀបចំពិព័រណ៍ពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Nuremberg និងនៅទូទាំងពិភពលោកក្នុងវិស័យជាច្រើនរួមមាន អគារនិងសំណង់ អេឡិចត្រូនិកនិងសន្តិសុខ បច្ចេកវិទ្យា ការលក់រាយនិងទំនិញប្រើប្រាស់ ព្រមទាំងសេវាសង្គមនិងសាធារណៈជាដើម៕

អត្ថបទដែលជាប់ទាក់ទង