អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកកណ្តៀង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ចំនួន១៧រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកកណ្តៀង ដោយបានការចូលរួមពី ឯកឧត្តម ហង់ ទូច អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តៀង លោក លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៥២អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន១៧រូប រួមមាន៖
ទី១៖ លោក សុខ លីមុត ជាប្រធានក្រុមប្រឹក្សាស្រុក
ទី២៖ លោក ទូច សំបូរ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក លី រ៉ា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោក ខ្លូត ប៊ុនខុត ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៥៖ លោក ម៉ៅ ឃ្លី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៦៖ លោក ឈួន សួស្តី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៧ លោកស្រី ឱ រ៉ានី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៨៖ លោក អ៊ិត ឡាយអាង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៩៖ លោក ម៉ៅ យ៉េន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១០៖ លោក អ៊ុន ប៊ុនលី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១១៖ លោក ក្រូច សុខុន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១២៖ លោក កៃ រិទ្ធី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៣៖ លោក ពិន សាវាន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៤៖ លោក រេស សាលី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៥៖ លោក ស៊ា ឃាន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៦៖ លោក អាំង សុខខេង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៧៖ លោក យូ ឆានី ជាសមាជិកក្រុមប្រឹក្សាស្រុក ៕