**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង យកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងឱសថ នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈ

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹក នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំទទួលបន្ទុក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តការងារតាមបណ្តាការិយាល័យទាំង៥ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនថ្នាក់ដឹកនាំនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារចុះបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងការចុះប្រវេទន៍គ្រឿងសម្អាង ដោយជំរុញការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងពង្រឹងការងារនិយ័តកម្មឱ្យបានល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ នាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផល គ្រឿងសម្អាង មជ្ឈមណ្ឌលថែរក្សារសម្ផស្ស និងការចុះត្រួពិនិត្យផ្ទាល់នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីវាយតម្លៃផ្តល់វិញ្ញាបនបត្របញ្ជាក់គោលគារណ៍អនុវត្តអនាម័យល្អ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យនាយកដ្ឋានយកចិត្តទុកដាក់ក្នុងការតាមដាន និងធ្វើបច្ចុប្បន្នភាព នៃបញ្ជីឱសថសារវន្ត ក្នុងករណីចាំបាច់ ក៏ដូចជាពង្រឹងការងារគ្រប់គ្រងឱសថ នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល។

ក្នុងនោះដែរក៏មានការប្តេជ្ញាចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្នុងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដើម្បីទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង