ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាតបន្ទាប់ពីដើមឈើ១ម៉ឺនដើមដែលត្រូវដាំលូតលាស់ ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវទេសចរជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាមអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកូនឈើ ១ម៉ឺនដើម ដែលនឹងត្រៀមយុទ្ធនាការដាំក្នុងក្រុងបាត់ដំបង ដែលកូនឈើទាំងនោះបានមកដល់ និងត្រូវបានរក្សាទុកត្រៀមដាំក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម នាពេលខាងមុខនេះ ។
ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាតបន្ទាប់ពីដើមឈើដែលត្រូវដាំនោះលូតលាស់ ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្សប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដែលបានផ្តល់ដើមឈើប្រណិតចំនួន ១០.០០០ដើម ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរៀបចំដាំក្នុងក្រុងបាត់ដំបង៕