**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកំណែទម្រង់សាលាបឋមសិក្សា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកំណែទម្រង់សាលាបឋមសិក្សា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកំណែទម្រង់ការអប់រំបឋមសិក្សា ដើម្បីឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ ក៏ដូចជាវិធានគន្លឹះចំនួន ៤ ដើម្បីជំរុញវិស័យអប់រំ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលរួមមាន៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការ អប់រំស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាសំខាន់ៗ ដែលធ្វើឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យ និងកាត់បន្ថយអត្រាសិស្សបោះបង់ ដូចជា៖ (ទី១)ចាប់ផ្តើមពីសិស្ស៖ ដោយធ្វើឱ្យសិស្សស្រឡាញ់សាលារៀន និងស្រឡាញ់ការសិក្សា ការធ្វើតេស្តស្តង់ដា ការអប់រំចរិយាធម៌ ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលារៀន (ទី២). ចាប់ផ្តើមពីគ្រូបង្រៀន និងការសិក្សារបស់សិស្ស៖ គ្រូត្រូវរៀបចំថ្នាក់រៀន ការផលិតសម្ភារៈសំបូរបែបសម្រាប់ការរៀន និងបង្រៀន រៀបចំការអភិវឌ្ឍសមត្ថភាពជាប្រចាំ យល់ដឹងចិត្តសាស្ត្រកុមារ គរុកោសល្យ និងយកលទ្ធផលតេស្តស្តង់ដា ទៅរៀបចំផែនការសិក្សា (ផែនការរបស់គ្រូ ផែនការរបស់សិស្ស) ជាពិសេស ជួយសិស្សរៀនយឺត។ សាលារៀន ផ្តល់ឯកសារគាំទ្រ វីដេអូបង្រៀន និងបំប៉នសមត្ថភាពតាមលទ្ធភាព មានផែនការជួយគាំទ្រគ្រូបង្រៀន (ទី៣). ការកែលម្អបរិស្ថានសិក្សា ៖ មានផែនការកែលម្អបរិស្ថានសិក្សា និងការកែលម្អជាជំហានតាមលទ្ធភាពជាក់ស្តែង បង្កើនការយល់ដឹង និងការចូលរួមរបស់សហគមន៍តាមគោលការណ៍ស្ម័គ្រចិត្ត រៀបចំប្លង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន, បង្កើនការជឿទុកចិត្តពីសហគមន៍ក្នុងការកែលម្អបរិស្ថានសិក្សា បំផុសគំនិតស្រឡាញ់សាលារៀន និងធ្វើឱ្យសាលារៀនកាន់តែប្រសើរឡើង។ និង (ទី៤).ពង្រឹងសមត្ថភាពគ្រូ និងនាយក ដើម្បីធ្វើកំណែទម្រង់សាលារៀនពេញលេញ បង្កើតក្រុមសាលាជួយសាលា ក្រោមការសម្របសម្រួលរបស់ទីប្រឹក្សាគរុកោសល្យ ក្រុមបង្វឹកនិង មន្ទីរអប់រំ យុវជន និងកីឡា។
ឈរលើគោលការណ៍ “រៀនកាន់តែច្រើន កាន់តែចេះ” ក្រសួងមានគោលដៅជំរុញការអនុវត្តកម្មវិធីរៀនពេញ១ ថ្ងៃ ដោយចាប់ផ្តើមពីការបន្ថែមម៉ោងបង្រៀន ២ម៉ោងក្នុង១សប្តាហ៍ ។
ដើម្បីជំរុញប្រសិទ្ធភាពនៃការបន្ថែមម៉ោងរៀន ធ្វើឱ្យសិស្សចង់រៀន និងរៀនកាន់តែចេះ ក៏ដូចជាទទួលបានជោគជ័យក្នុងការសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គឺត្រូវមានគ្រូល្អ ចេះបង្រៀនប្រកបដោយសិល្បៈ ចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ បើមិនដូច្នេះទេ ទោះជាបន្ថែមម៉ោងរៀន ក៏មិនទទួលបានលទ្ធផលល្អដែរ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យបន្តពង្រឹងគុណភាពគរុសិស្ស/និស្សិត បន្តកែលម្អកម្មវិធីសិក្សា និងណែនាំឱ្យក្រុមការងារចុះដោយផ្ទាល់ទៅតាមសាលាដើម្បីស្វែងយល់បន្ថែមពីសាលាដែលមានអត្រាសិស្សប្រឡងជាប់ច្រើន និងពិនិត្យមើលពីកម្មវិធីសិក្សាជាក់ស្តែងនៅតាមសាលារៀនគោលដៅ ថាត្រូវបន្ថែមម៉ោងបង្រៀនលើមុខវិជ្ជាមួយណា ទាំងសាលាដែលបានថែមម៉ោងរៀនរួចហើយ និងមិនទាន់ថែមម៉ោងរៀន ពិសេសគឺពិនិត្យមើលថាមានកត្តាអ្វីខ្លះទៀតដែលជំរុញឱ្យសិស្សទទួលបានលទ្ធផលល្អក្នុងការប្រឡង ព្រមទាំងត្រូវរៀបចំយន្តការវាយតម្លៃជាច្បាស់លាស់ប្រចាំ។

ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្សបឋមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីការពង្រឹងការអនុវត្តកម្មវិធីសិក្សាថ្នាក់ទី១ ដល់ទី៣៖ ផ្តោតលើការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការពង្រឹងអំណានក្នុងបណ្ណាល័យ ការហ្វឹកហាត់ធ្វើលំហាត់ និងការអានបន្ថែមនៅផ្ទះ។ សម្រាប់កម្មវិធីសិក្សាថ្នាក់ទី៤ ដល់ទី៦ ៖ បន្តផ្តោតលើអំណាន ការសរសេរតាមអាន និងតែងសេចក្តី គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងបច្ចេកវិទ្យា បំណិនជីវិតតាមមូលដ្ឋាន ការសម្របខ្លួនទៅនឹងការធ្វើតេស្តថ្នាក់តំបន់ SEA-PLM ការរៀបចំឯកសារជំនួយសា្មរតីក្នុងការអនុវត្តវិញ្ញាសារប្រឡងប្រចាំខែ និងតេស្តស្តង់ដាថ្នាក់ទី៦ និងការបង្កើតក្រុមការងារជួយសាលារៀន។ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍បន្ថែមថា ការពង្រឹងគុណភាពនៃការអប់រំបឋមសិក្សា ផ្អែកលើ ១) ការបន្ថែមម៉ោងសិក្សា យ៉ាងតិច ២ម៉ោង/ថ្ងៃ ដោយផ្តោតលើការពង្រឹងការរៀនភាសាខ្មែរ និងគណិតវិទ្យា, ២) ពង្រឹងគុណភាពនៃការបង្រៀននិងរៀន និងការផ្តល់ប្រឹក្សាគរុកោសល្យគាំទ្រគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀនល្អ, ៣) ប្រើយន្តការនាយកសាលាល្អ គ្រូបង្រៀនល្អ ចុះទៅជួយនាយកសាលា និងគូ្របង្រៀនផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង