**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អបអរសាទរខួប៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

 

ភ្នំពេញ៖ ថ្ងៃនេះជាខួប៦២ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ប្រាសាទព្រះវិហារ គឺជាសម្បត្តិវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យ កូនចៅខ្មែរជំនាន់ក្រោយ និងមនុស្សជាតិ។

ប្រាសាទព្រះវិហារក៏ដូចជាប្រាសាទដទៃទៀតដ៏ច្រើនលើសលប់នៃអាណាចក្រខ្មែរ គឺជារូបបំព្រួញនៃភាពរុងរឿងរបស់សង្គមខ្មែរបុរាណ និងជានិមិត្តរូបនៃភាពកំពូលរបស់អារ្យធម៌ខ្មែរ និងភាពឧស្សាហ៍ព្យាយាមរបស់ជនជាតិខ្មែរដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបសម័យនោះ ដើម្បីកសាងនូវប្រាសាទដ៏ល្អឥតខ្ចោះសម្រាប់ឧទ្ទិសដល់អាទិទេព គឺព្រះសិវៈ។

ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងជាច្រើនដំណាក់កាល ចាប់ផ្តើមសាងសង់ដោយព្រះបាទយសោវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៩ និងបញ្ចប់ដោយព្រះបាទសុរិយវរ្ម័នទី២ ដែលជាព្រះមហាវីរៈក្សត្រដែលបានសង់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងពិភពលោកយើងនេះនៅសតវត្សរ៍ទី១២។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហាររហូតដល់យើងបានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ​៧​កក្កដា ឆ្នាំ​២០០៨។

ដើម្បីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការគ្រប់គ្រងនូវប្រាសាទព្រះវិហារ ប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចឱ្យបាននូវការចុះឈ្មោះរមណីយដ្ឋានប្រាសាទ ព្រះវិហារ ជាទីសក្ការ ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លង ទៅនេះប្រកបដោយជោគជ័យ។ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិលោកឆ្លុះបញ្ចាំងពីតម្លៃសកលលេចធ្លោសារសំខាន់អន្តរជាតិដ៏ធំធេង និងលក្ខណៈវិសេសវិសាលនៃប្រាសាទព្រះវិហារជាទីសក្ការដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រាសាទ បរិស្ថានធម្មជាតិ មនុស្ស និងអាទិទេព៕

 

អត្ថបទដែលជាប់ទាក់ទង