**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភា និងទិសដៅភារកិច្ចការងារប្រចាំខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកការងារប្រចាំខែឧសភា និងទិសដៅភារកិច្ចការងារ ប្រចាំខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី គណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិកា គណបក្ស ក្រុង/ស្រុក ផងដែរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានណែនាំឲ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ បន្តសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយឲ្យបានល្អ បន្តអនុវត្តន៍តាមគោលនយោបាយ និងគោលការណ៍គណបក្ស ធានាប្រសិទ្ធភាព ប្រសិទ្ធផលការងារ ជូនគណបក្ស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យប្រធានសាខាបក្ស ត្រូវពង្រឹងរចនាសម្ព័ន្ធ រៀបចំឲ្យមានការប្រជុំជីវភាពប្រចាំខែ ក្តាប់ឲ្យបានរាល់សំណើ សំនូមពរ ជាបញ្ហាប្រឈម របស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដោយស្រាយ ធានាឲ្យបាននូវសមានចិត្តពលរដ្ឋ មានមកកាន់គណបក្ស។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ រៀបចំឲ្យបានត្រឹមត្រូវ និងពង្រឹងសមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារ អោយបានច្បាស់លាស់ នៅចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត លើទិសដៅភារកិច្ចការងារ ដើម្បីធានាបានប្រសិទ្ធភាពការងារ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារយ៉ាងសកម្មដែលសម្រេចបាន និងផែនការខែបន្ទាប់ តាមរយៈរបាយការណ៍បូកសរុបការងារគណបក្សប្រចាំខែឧសភា និងទិសដៅភារកិច្ច ខែមិថុនា ឆ្នាំ២០២៤ ដែលអានដោយ ឯកឧត្តម កេង ប៊ុនណា អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង