**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

អភិបាលខេត្តកំពត ប្រាប់យុវជនជំនាន់ក្រោយត្រូវពង្រឹង និងពន្លូតសមត្ថភាពខ្លួន ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំពោរពេញដោយថាមពល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេនក្នុងការដឹកនាំក្នុងមូលដ្ឋាន នាពេលអនាគត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្វែងយល់ពន្លូត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំពោរពេញដោយថាមពល។

ការជំរុញបែបនេះរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងកំពត អាណត្តិទី៤ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំបត។

នាឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក៏បានណែនាំដល់យុវជនជំនាន់ក្រោយ ត្រូវយកគំរូល្អពីថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការផ្តល់ភាពសុខសាន្តជូនពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ការអភិវឌ្ឍមូលធនមនុស្ស ក៏ស្ថិតក្នុងវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដើម្បីសំដៅលើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងន័យកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ឱ្យអនុវត្តន៍ ក្នុងនោះមានវិស័យអាទិភាពសំខាន់ៗចំនួន៥។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានគិតគូយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍមូលធនមនុស្ស ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៥ ដូច្នេះចូរយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នកដឹកនាំល្អនាថ្ងៃអនាគតដែលពោពេញដោយថាមពល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានកោតសរសើរក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត នាអាណត្តិទី៣ កន្លងមក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងស្អិតរមួត ក្នុងការរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋាន ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ពិសេសរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសម្រេចបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងការសម្រេចលទ្ធផលល្អប្រសើរកន្លងមក ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបតែងតាំង និងប្រកាសចូលកាន់មុខតំណែងថ្មីទាំងអស់ ត្រូវបន្តរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តផ្តល់ភាពសុខសាន្តអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋ យកសុខទុក្ខពលរដ្ឋនៅមូលដ្ឋានខ្លួនជាធំ ពិសេសធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង