**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមប្រារព្ធពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមប្រារព្ធពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤។

ក្នុងកិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធ។

លោក ណុប ឡងឌី អភិបាលរងខេត្ត បានអានរបាយការណ៍នៃវឌ្ឍនភាពនៃកិច្ចការងារដែលរដ្ឋបាលខេត្តទទួលខុសត្រូវ ដោយបានលើកឡើងថា ក្រុមការងារនៃរដ្ឋបាលខេត្តបានបង្កើតនៅគណៈកម្មការខេត្ត ដើម្បីរៀបចំពិធីនេះ។

គណៈកម្មការនេះ មានតួនាទីភារៈកិច្ច ដឹកនាំរៀបចំត្រួតពិនិត្យ នៃដំណើរការ ការប្រព្រឹត្តទៅនៃកម្មវិធី ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធពិធី និងចូលរួមសហការជាមួយក្រុមការងាររបស់សម្តេចធិបតី ដើម្បីអនុវត្តឱ្យស្របទៅតាមផែនការណែនាំ និងការងារភារកិច្ចដទៃច្រើនទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា កិច្ចការងារនេះរដ្ឋបាលខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវធ្វើការពង្រឹងបន្ថែម និងត្រួតពិនិត្យនៅតំបន់ប្រារព្ធពិធី និងនៅតាមដងផ្លូវ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា អោយបានម៉ឺងម៉ាត់ និងទប់ស្កាត់រាល់បញ្ហាផ្សេងៗ ដើម្បីសម្រេចបាននៅភាពល្អប្រសើរ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងលាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវរួមសាមគ្គីគ្នា និងបំពេញកិច្ចការងារឱ្យស្របទៅតាមផែនការដែលថ្នាក់ជាតិបានរៀបចំដោយរលូនតាមដែលគ្រោងទុក ហើយបើមានបញ្ហាឬការងារបន្ទាន់ណាមួយ សូមរាយការណ៍មកឯកឧត្តម មិនថាពេលថ្ងៃ ឬក៏ម៉ោង១ ម៉ោង២យប់ក៏ដោយ។

គួរបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ប្រារព្ធខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅទីតាំង តំបន់ប្រវត្តិសាស្ត្រយោធា X16 កោះថ្ម ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់វីរៈជនស្នេហាជាតិ ដែលបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីទាមទាសេរីភាព សុខសន្តិភាពជូនកម្ពុជា និងដើម្បីរំលឹកដល់ថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាត្រូវរួចរំដោះពីរបបខ្មៅងងឹត ប្រល័យពូជសាសន៍ ប៉ុលពត ៕

អត្ថបទដែលជាប់ទាក់ទង