**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តហ្លួង ហៅវត្តរកាខ្នុរកណ្តាល ស្ថិតនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបប្រមាណ២,៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការស្តីពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាស្រុកក្រូចឆ្មារ ពិសេសសមិទ្ធិផលកសាងនៅវត្តហ្លួងរកាខ្នុរ ត្រូវបានដាក់សម្ពោធជាផ្លូវការនាថ្ងៃនេះ រួមមាន៖ ព្រះវិហារ កុដិថ្ម សាលាឆទាន ឈាបនដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តហ្លួងរកាខ្នុរ ដែលចំណាយទឹកប្រាក់អស់៦២៤,៥០០ដុល្លារអាមេរិក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានឲ្យដឹងថា វត្តហ្លួង (ហៅវត្តរកាខ្នុរកណ្តាល) ជាវត្តដ៏ចំណាស់មួយ ដែលមានអាយុកាល ២៦៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៧៦១។ ប្រសិនកម្ពុជាមិនធ្លាក់ក្នុងភ្លើងសង្គ្រាមទេ នោះសមិទ្ធផលក្នុងវត្តនេះនឹងរីកសាយធំជាមិនខាន ហើយមុនឆ្នាំ១៩៧៥ វត្តនេះ គឺជាកន្លែងសិក្សារៀនព្រះបរិយត្តិធម៌។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ សមិទ្ធផលវត្តនេះ ត្រូវបានកម្ទេចចោលទាំងអស់ សំណង់មួយចំនួន ត្រូវបានប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារត្រូវបានយកធ្វើជាកន្លែងចិញ្ចឹមជ្រូក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព យើងមានទាំងសុខដុមនីយកម្មសាសនា ដែលបានផ្តល់ឱកាសឱ្យប្រជាជនយើង បានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ហើយយើងបានចូលរួមសម្ពោធជាបន្តបន្ទាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល យើងប្តេជ្ញាថែរក្សាការពារសុខសន្តិភាព បន្តអភិវឌ្ឍលើគ្រប់វិស័យ ជំរុញកំណែទម្រង់ ជាពិសេសលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានអំពាវនាវសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងមានសមត្ថកិច្ច បងប្អូន ពូមីង ប្រជាពលរដ្ឋ ប្រជាការពារ ទាំងអស់បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ។ បន្ថែមពីនេះ សូមបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាគ្រឿងញៀន ដែលបានកំពុងបំផ្លាញសង្គម បំផ្លាញការអភិវឌ្ឍធនធានមនុស្ស យុវជនយើងមួយចំនួន បាត់បង់សតិ បាត់បង់សីលធម៌ ឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដោយសារគ្រឿងញៀននេះ ៕

អត្ថបទដែលជាប់ទាក់ទង