**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ

ដើមជ្រៃពីរដើមដែលបង្ហាញពីការបន្តវេន

ដើមឈើជ្រៃមានភាពរឹងមាំដ៏អស្ចារ្យ។មិនថា ដីមានគុណភាពអន់យ៉ាងណាឬសូម្បីតែពោរពេញដោយថ្មនិងនៅលើភ្នំថ្ម ដេីមជ្រៃក៏អាចទម្លុះដី ហើយលូតលាស់ល្អដែរ។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០០ លោកXi Zhongxun ដែលមានអាយុ៨៧ឆ្នាំនិងក្រុមគ្រួសារបានដាំដើមជ្រៃមួយដេីមនៅក្នុងសួន “Lan Yuan”ដែលជាគេហដ្ឋានរបស់ពួកគាត់នៅទីក្រុង Shenzhen។លោកXi Zhongxunបាននិយាយទៅកាន់បុគ្គលិកការងារថា “ខ្ញុំក៏ត្រូវចាក់ឫសគល់នៅក្រុង Shenzhenដែរ”។
ក្នុងនាមជាអ្នកត្រួសត្រាយដ៏សំខាន់មួយរូបនិងជាស្ថាបនិកដ៏សំខាន់នៃកំណែទម្រង់និងបើកចំហនៅខេត្តក្វាងទុង លោក Xi Zhongxun បានដាំដើមឈើជ្រៃនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការចាក់ឫសគល់នៅក្នុងទឹកដីនៃកំណែទម្រង់និងការបើកចំហ។
នៅរយៈពេលដើមដំបូងនៃកំណែទម្រង់និងបើកចំហ ការអនុវត្តដ៏អស្ចារ្យរបស់ឪពុកក្នុងការដឹកនាំប្រជាជនខេត្តក្វាងទុងឱ្យរំដោះគំនិតនិងហ៊ានកំណែទម្រង់បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់លោកXiJinping។
នៅឆ្នាំ១៩៨២ លោកXi Jinpingបានសុំធ្វើការនៅក្នុងតំបន់មូលដ្ឋាន ហើយបានចាកចេញពីការិយាល័យនៃក្រុមប្រឹក្សារដ្ឋនិងការិយាល័យនៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស មកបម្រើការងារនៅរំបន់មូលដ្ឋាន។
ខណៈពេលដែលកំពុងធ្វើការនៅទីស្រុក្Zhengdingខេត្តHebei ដោយប្រឈមមុខនឹងបញ្ហាដែលខ្វះខាតធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងបុគ្គលិកបច្ចេកវិទ្យាមិនគ្រប់គ្រាន់ក្នុងសហគ្រាសនិងអង្គភាពនានានៅក្នុងស្រុក បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ លោកXi Jinpingបានស្នើឡើងវិធានការទាំង៩ដូចជា”ការជ្រើសរើសយ៉ាងក្លាហាននិងទទួលយកយ៉ាងទូលំទូលាយនូវធនធានមនុស្សគ្រប់ប្រភេទ ” និង “ការអនុញ្ញាតឱ្យគម្រោងស្រាវជ្រាវបរាជ័យដោយគ្មានការទទួលខុសត្រូវ”ជាដើម។
ក្នុងអំឡុងពេលធ្វើការនៅខេត្តZhejiang លោកXi Jinpingបានលើកឡើង”យុទ្ធសាស្ត្រ៨៨” នៅពេលដែលលោកមកដល់ទីក្រុងសៀងហៃ លោកបានជំរុញឱ្យមានសមាហរណកម្មតំបន់ដីសណ្តទន្លេYangtze…វិធីសាស្ត្រកំណែទម្រង់និងបទពិសោធដែលបង្កើតឡើងដោយឈរលើមូលដ្ឋានដែលចុះត្រួតពិនិត្យនៅគ្រប់ទីកន្លែង និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍរយៈពេលវែងនាពេលបច្ចុប្បន្ននិងអនាគតនៅតែមានសារសំខាន់ក្នុងការអនុវត្ត និងការណែនាំដ៏សំខាន់នៅក្នុងយុគសម័យថ្មី។
ការបន្តវេនខាងវិញ្ញាណរវាងឪពុកនិងកូនដែលមិនខ្លាចការលំបាកនិងមានភាពក្លាហានក្នុងការទទួលខុសត្រូវ បានត្រូវបង្ហាញដោយជាក់លាក់។ដូចដែលលោក Xi Jinpingបានសរសេរនៅក្នុងសំបុត្រដេីម្បីអបអរសាទរខួបកំណើតរបស់លោកឪពុកXi Zhongxun ថា “ខ្ញុំនឹងរៀនពីលោកឪពុកក្នុងនាមជាមនុស្ស” និង “រៀនពីលោកឪពុកក្នុងការធ្វើការងារ ” ។
នៅឆ្នាំ២០១២ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ លោក Xi Jinping បានជ្រើសរើសខេត្តGuangdongសម្រាប់ការចុះត្រួតពិនិត្យការងារជាលើកដំបូងរបស់លោក។ នៅសួនLianhuashanក្រុងShenzhen លោកXi Jinpingបានដាំដើមឈើជ្រៃមួយដេីមនៅលើទីលានកំពូលភ្នំ។ នៅទីនោះ លោកបានរំលឹកដល់ដំណេីរកំណែទម្រង់របស់បុព្វបុរស គិតពីផ្លូវកំណែទម្រង់បន្ទាប់ពីកំណែទម្រង់របស់ប្រទេសចិនបានចូលទៅក្នុងដំណាក់កាលយូរ ហើយបានចេញបទបញ្ជាដើម្បីធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅ។
បច្ចុប្បន្ន ដើមឈើជ្រៃពីរដេីមដែលដាំដោយលោកXi ZhongxunនិងលោកXi Jinpingនៅទីក្រុងShenzhenបានក្លាយជាដើមឈេីដ៏ខ្ពស់និងធំ។ដោយមានខេត្តក្វាងទុងជាចំណុចចាប់ផ្តើមនៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ ប្រទេសចិនកំពុងគូរប្លង់ផែនទីបង្ហាញផ្លូវថ្មីសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបយ៉ាងទូលំទូលាយ និងខិតខំឆ្ពោះទៅរកបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង