**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋមន្ត្រីក្រសួងធម្មការ និងអភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយលោកតាអាចារ្យ និងបរិស័ទចំណុះជើងវត្តបឹងទីង មុនពេលផ្លាស់ប្ដូរចៅអធិការវត្ត

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង មុនពេលធ្វើការផ្លាស់ប្ដូរចៅអធិការវត្ត ស្ថិតនៅក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា គោលបំណងក្នុងការជួបសំណេះសំណាលជាមួយលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង នាឱកាសនេះ គឺដោយសារត្រូវនិមន្តព្រះអង្គ ប៉ាង សូដា មកធ្វើជាចៅអធិការវត្ត ជំនួសចៅអធិការវត្តមុន ដែលព្រះអង្គមានជំងឺ មិនអាចបន្តដឹកនាំបាន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រការដែលធ្វើកិច្ចជាបន្ទាន់នេះ ដោយសារប្រញាប់ឲ្យបានមុនពេលចូលវស្សា ដើម្បីកុំឲ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិ ធម៌វិន័យរបស់ព្រះសង្ឃ។ ដូច្នេះការធ្វើកិច្ចបែបសាសនា ក្នុងការតែងតាំងព្រះចៅអធិការវត្តថ្មី និងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានថ្លែងថា បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ស្រុកស្រីសន្ធរ ឃើញថា ក្នុងមូលដ្ឋាននេះ ក៏មានការអភិវឌ្ឍច្រើនផងដែរ ដែលទាំងនោះ គឺដោយសារប្រទេសយើង មានសុខសន្តិភាព។ ទន្ទឹមនិងនេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក៏បានសម្រេច និមន្តព្រះអង្គ ប៉ាង សូដា មកគង់នៅធ្វើព្រះចៅអធិការវត្តបឹងទីងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ប្រការដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ព្រះចៅអធិការវត្តនាពេលនេះ គឺដោយសារកត្តា ចៅអធិការវត្តព្រះនាម ទូច សុខេន ដែលមានព្រះជន្ម៧៣ព្រះវស្សា មានរោគាពាធ មិនអាចបន្តដឹកនាំវត្តនេះបាន។ ម្យ៉ាងទៀត ដោយសារ ការចូលព្រះវស្សា និងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះទើបមានការរៀបចំឲ្យមានអ្នកគ្រប់គ្រងវត្ត ដើម្បីដឹកនាំវត្តនេះ ឲ្យមានការរីកចម្រើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង