**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវដល់កងទ័ពទាំងអស់ បន្តការពារសន្តិភាព​ ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥

បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់

ការសិក្សាស្រាវជ្រាវបច្ចេកទេសឈានមុខដូចជា ព័ត៌មាន Quantum Blockchain និងសេវាកម្ម ៦G ជាដើមឈរនៅលំដាប់នាំមុខលើទូទាំងពិភពលោក មុខរបរសំខាន់ៗដូចជាសេវាកម្ម៥G កំពង់ផែនិងភ្នំអណ្តូងរ៉ែជាដើមធ្វើបរិវត្តកម្មឌីជីថល ហើយរោងចក្រគំរូខាងផលិតកម្មវៃឆ្លាតថ្នាក់ជាតិជាង៤រយត្រូវពូនជ្រំដោយជោគជ័យ។ល។ ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាឌីជីថលនិងការធ្វើបរិវត្តកម្មឌីជីថលរបស់ចិនកំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ។
ឈានចូលខែមិថុនា ប្រទេសចិនទទួលបានសមិទ្ធផលថ្មីឬការវិវឌ្ឍថ្មីគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់លើវិស័យជាច្រើន ដូចជាផ្លូវដែក ផ្លូវថ្នល់ ការកសាងបណ្តាញទឹក ការកសាងផ្លូវដែកល្បឿនលឿន ច្រកព្រំដែនអាកាសចរណ៍និង “ការដឹកជញ្ជូនតាមនាវាចរណ៍នៃផ្លូវសូត្រ”ជាដើម កត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងទៅរកភាពល្អប្រសើរនៃមុខរបរនានាកំពុងសន្សែសន្សំជាបន្តបន្ទាប់ ។
ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យនៃក្រសួងហិរញ្ញវត្ថុនិងខុទ្ទកាល័យនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិនបានចេញផ្សាយសេចក្តីជូនដំណឹងអំពីការធ្វើការងារសាកល្បងនៃក្រុងធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២៤ឱ្យបានល្អ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យម ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលត្រូវប្រើប្រាស់ក្នុងដំណើរទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ដែលផ្តល់កម្លាំងចលករដ៏សំខាន់ដល់ការជំរុញការធ្វើឧស្សាហូបនីយកម្មបែបថ្មី ។ ប្រទេសចិនបានកសាងរួចនូវរោងជាងឌីជីថលនិងរោងចក្រវៃឆ្លាតជិត១ម៉ឺនកន្លែង កម្មវិធីបណ្តាញអ៊ីនធើណេតសេវាកម្ម៥G+ឧស្សាហកម្មមានចំនួនលើសពី១ម៉ឺន ហើយសេវាកម្ម ៥G ក៏ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងវិស័យត្រួតពិនិត្យគុណភាពនៃឧស្សាហកម្មកម្មន្តសាលនិងផលិតកម្មនៃអាជីវកម្មរ៉ែជាដើម ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងការប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មីដូចជា សេវាកម្ម៥G ទិន្នន័យធំ cloud computing និងបញ្ញាសិប្បនិម្មិតជាដើមកំពុងកែសម្រួលខ្សែសង្វាក់ឧស្សាហកម្មសកល ខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មវៃឆ្លាត ផលិតកម្មបៃតងនិងផលិតកម្មបែបសេវាកម្មជាដើមកំពុងក្លាយជាវិធីផលិតបែបថ្មី ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបានជ្រាបចូលក្នុងវិស័យនានានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាសន្សឹមៗ ដែលនាំមកនូវឥទ្ធិពលនិងកំណែទម្រង់យ៉ាងស៊ីជម្រៅដល់ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថលអាចសម្រេចបាននូវការដាំដុះវៃឆ្លាត ការវាស់ស្ទង់និងគូរប្លង់ដោយយន្តហោះគ្មានមនុស្សបើកនិងដាក់ជីដោយចំគោលដៅជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃផលិតកម្មកសិកម្ម ។ ក្នុងវិស័យគមនាគមន៍ បច្ចេកវិទ្យាឌីជីថលអាចជួយសម្រេចបាននូវភាពស៊ីសង្វាក់គ្នារវាងមនុស្ស រថយន្ត ផ្លូវថ្នល់និងបណ្តាញដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន ។ ក្នុងវិស័យអប់រំ បច្ចេកវិទ្យាឌីជីថលអាចផ្តល់វិធីបង្រៀននិងដកបទពិសោធន៍រៀនសូត្រប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់និងកាន់តែរស់រវើក ដើម្បីសម្រេចបាននូវការបង្រៀនពីចម្ងាយនិងចែករំលែកធនធានអនឡាញ ។ ក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថលអាចលើកកម្ពស់ប្រសិទ្ធភាពនិងភាពត្រឹមត្រូវនៃសេវាសុខាភិបាល ដើម្បីជួយស្ថាប័នសុខាភិបាលសម្រេចបាននូវការចែករំលែកព័ត៌មាននិងការតភ្ជាប់ទិន្នន័យ ក៏ដូចជាលើកកម្ពស់គុណភាពព្យាបាលជំងឺនិងកម្រិតពេញចិត្តរបស់អ្នកជំងឺផងដែរ ។ក្នុងមុខរបរនានា និងគ្រួសារនីមួយៗ បច្ចេកវិទ្យាឌីជីថលបានជំរុញការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងកែលម្អគុណភាពសេវាកម្ម ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា សេដ្ឋកិច្ចឌីជីថលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោកទាំងមូល គួរតែខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពន្លឿនការជំរុញឧស្សាហូបនីយកម្មឌីជីថលនិងឌីជីថលូបនីយកម្មឧស្សាហកម្ម ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលឱ្យរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយតួអង្គសេដ្ឋកិច្ចពិត ។ប៉ុន្មានឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានបណ្តាលឱ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគអន្តរជាតិជាច្រើនបានយល់ឃើញថា ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកត្តាសំខាន់បំផុតដែលបណ្តាលឱ្យសេដ្ឋកិច្ចចិនរក្សានិន្នាការល្អប្រសើរក្នុងរយៈពេលយូរ ។វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនធ្លាប់ចុះផ្សាយបទអត្ថាធិប្បាយ ដើម្បីពិភាក្សាអំពីសមិទ្ធផលនិងឥទ្ធិពលដែលការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ។ បទអត្ថាធិប្បាយបានលើកឡើងថា ទ្រង់ទ្រាយច្នៃប្រឌិតថ្មីដ៏ធំសម្បើមរបស់ចិនបានលើសពីប្រទេសអាស៊ីផ្សេងទៀត ប្រសិនបើនិន្នាការនេះបន្តទៅទៀត នោះ នឹងពង្រឹងឋានៈជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៅអាស៊ីរបស់ចិនថែមមួយកម្រិតទៀត ។
ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនមិនត្រឹមតែផ្តល់កម្លាំងចលករជាបន្តបន្ទាប់ដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោកផងដែរ ។ គិតមកទល់ឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ជាង១៦០ ដែលបានបង្កើតជានិម្មាបនកម្មថ្មីបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់លំដាប់ថ្នាក់និងវិស័យដ៏ទូលំទូលាយ ។ ដូចប្រសាសន៍របស់លោក Prem Ramburuth បញ្ញវន្តអូស្ត្រាលីដែលបានលើកឡើងថា ចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មច្នៃប្រឌិតថ្មីសកល ដែលបានក្លាយជាអ្នកចូលរួមដ៏សំខាន់នៃការច្នៃប្រឌិតថ្មីឈានមុខលើឆាកអន្តរជាតិនិងជាអ្នករួមចំណែកដ៏សំខាន់ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

អត្ថបទដែលជាប់ទាក់ទង