**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការអាណោចអាធ័ម និងខ្លោចចិត្តជាខ្លាំង នៅពេលឃើញវីដេអូមួយត្រូវបានគេចែកចាយ ដោយឪពុកបត់ជើងសំពះកូនដែលជាបងធំ ជាក្មេងទំនើង។

ការអាណោចអាធ័មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បង្ក្រាបប៉ុណ្ណឹងហើយ នៅមិនទាន់អស់ទៀត ងើបមួយវៃមួយ ងើបមួយក្រុមវៃមួយក្រុម ដើម្បីឲ្យរាស្ត្រ កុំឲ្យយកគាត់បំផ្លាញអនាគតពួកគាត់ បំផ្លាញអនាគតរបស់សន្តិសុខប្រទេសជាតិ សូមបន្តធ្វើ។ ថ្ងៃមុនខ្ញុំអាណោចអាធ័ម ឃើញឪពុកម្នាក់អង្គុយសំពះកូន ដែលជាបងធំ កូនប្រុស អូបើឪខ្ញុំវិញ គ្មានបានអង្គុយសំពះទេលោកប្អូនអើយ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្តថា ឪពុកម្ដាយគ្រប់រូប តែងតែចង់ឲ្យកូនខ្លួនដើរតាមគន្លងនៃភាពត្រឹមត្រូវ ក្លាយជាធនធានមួយដ៏ល្អនៅក្នុងសង្គម ហើយអត់ពីពួកគាត់ទៅអាចរស់បានដោយខ្លួនឯង ពោលគ្មានឪពុកម្ដាយណាចង់ឲ្យកូនក្លាយជាមនុស្សមិនល្អនោះទេ ហើយត្រូវរបួសដោយសារគេកាប់ចាក់ឡើយ។

ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលរួមសហការគ្នាបង្ក្រាបករណីក្មេងទំនើងកន្លងមកបានយ៉ាងមានប្រសិទ្ធភាព។ សម្ដេចរំលឹកឡើងវិញថា ករណីក្មេងទំនើងនេះ មិនត្រូវដកដៃបានឡើយ ពោលងើបមួយវៃមួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារក្រើនរំលឹក និងអំពាវនាវដល់យុវជន យុវតីទាំងអស់ កុំប្រកួតប្រជែងគ្នាក្នុងផ្លូវមិនល្អ ត្រូវធ្វើខ្លួនឲ្យក្លាយជាធនធានមួយដ៏ល្អនៅក្នុងសង្គម ព្រោះវិធានការរបស់សមត្ថកិច្ចដែលបង្ក្រាបក្មេងទំនើងនេះ គឺជួយដល់យុវជន យុវតីផ្ទាល់ និងជួយដល់ក្រុមគ្រួសារថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង