**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

ឯកឧត្ដម សួស ប្រាថ្នា៖ ការវាយតម្លៃលើការបំពេញការងារ របស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីសំណាក់ពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ

ភ្នំពេញ៖ សន្និសីទសារព័ត៌មាន លើប្រធានបទប្រធានបទ «ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ» ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ការវាយតម្លៃលើការបំពេញការងាររបស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិពីសំណាក់ប្រជាពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ ។

ឯកឧត្ដមបានប្រសាសន៍ថា ជារួម ការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវអនុវត្តទៅតាម បែបបទ និងនីតិវិធីរួមដែលបានកំណត់ដោយក្រសួងមហាផ្ទៃ និងនីតិវិធីបច្ចេកទេសកំណត់ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្ដមបន្តថា ក្រសួងមហាផ្ទៃបានកំណត់ជាស្តង់ដាអប្បបរមាលើការរៀបចំទីកន្លែង ការបំពាក់ ឧបករណ៍ សម្ភារ បរិក្ខារ និងបានផ្តល់ការបណ្តុះបណ្តាលលើបែបបទ និងនីតិវិធីនៃការផ្តល់ សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ជាពិសេសគឺការបណ្តុះបណ្តាលអំពីការធ្វើ បដិសណ្ឋារកិច្ចល្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្ដម សួស ប្រាថ្នា បានបញ្ជាក់ថា «ក្រោយទទួលបានការណែនាំ និង ការបណ្តុះបណ្តាលនេះ រដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ បានរៀបចំទីកន្លែងផ្តល់សេវា និងរៀបចំបុគ្គលិកផ្តល់សេវារបស់ខ្លួនទៅតាមលទ្ធភាពធនធានថវិកា និងតម្រូវការជាក់- ស្តែងក្នុងមូលដ្ឋាន។ ដូច្នេះ ការវាយតម្លៃលើការបំពេញការងាររបស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិពីសំណាក់ប្រជាពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ ដែលអាចផ្តោតលើការរៀបចំទីកន្លែង ការធ្វើបដិសណ្ឋារកិច្ចចំពោះប្រជាពលរដ្ឋមកស្នើសុំសេវា ការយកចិត្តទុកដាក់លើអ្នកស្នើសុំសេវា ឬការផ្តល់លទ្ធផលប្រកបដោយគុណភាព ឬឆាប់រហ័សជូនប្រជាពលរដ្ឋវិញ គឺអាស្រ័យលើភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំនៅមូលដ្ឋានក្នុងការកៀរគរមន្ត្រីឱ្យមកបំពេញការងារ និងការធ្វើបដិសណ្ឋារកិច្ច ចំពោះអ្នកស្នើសុំសេវាបានល្អប្រសើរ» ។

ក្នុងឱកាសនោះដែរឯកឧត្ដម ក៏បានទទួលយកសំណូមពររបស់ប្រជាពករដ្ឋ ដែលស្នើឱ្យច្រកចេញចូលតែមួយ ដាក់ម៉ាស៊ីនព្រីនឯកសារ ដោយ ពួកគាត់សុខចិត្តបង់កម្រៃសេវាតាមច្បាប់កំណត់ ពីព្រោះពួកគាត់យល់ថាជារឿងលំបាក ដែលពេលខ្លះ មកដល់ច្រកហើយ ទើបដឹងថាត្រូវព្រីនឯកសារ ហើយពេលខ្លះទៅព្រីនឯសារ ចំណាយពេលយូរជាងទទួលបានឯកសារពីច្រកទៀត ។

ជុំវិញបញ្ហានេះដែរ ឯកឧត្ដមក៏បានសន្យាថា នឹងគោរពរាយការណ៍ និងស្នើសុំគោលការណ៍សម្រេចពីឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីនឯកសារនៅក្នុងបរិវេណអង្គភាពឬការិយាល័យច្រកចេញចូលតែមួយ អាស្រ័យទៅតាមធនធានថវិការបស់រដ្ឋបាលនីមួយៗ ដែលខ្លួនរៀបចំបាន ដោយសារសម្ភារទាំងនេះត្រូវប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗផ្ទាល់។

ឯកឧត្ដមអគ្គនាយក បានលើកឡើងថា បច្ចុប្បន្ន អគ្គនាយកដ្ឋានរដ្ឋបាល កំពុងរៀបចំរបាយការណ៍ជាក់លាក់អំពីប្រភេទសេវា ដែលកំពុងអនុវត្តតាមយន្តការច្រកចេញចូលតែមួយ ថាតើមានប្រភេទសេវាណាខ្លះដែល មានដំណើរការល្អ ប្រភេទសេវាណាខ្លះដែលដំណើរការតិចតួច និងប្រភេទសេវាណាខ្លះ ដែលមិនដំណើរការសោះ។ លើមូលដ្ឋាននេះ អគ្គនាយកដ្ឋានរដ្ឋបាល នឹងគោរពស្នើសុំ គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីជជែកពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យមើល ឡើងវិញលើប្រភេទ និងទំហំមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិនិត្យ លទ្ធភាពក្នុងការជំរុញមុខងារដែលដំណើរការតិចតួចបំផុត និងមុខងារមិនដំណើរការសោះ បន្ថែមទៀតជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របទៅតាមការវិវត្តន៍ និងតម្រូវការជាក់ស្តែងក្នុង មូលដ្ឋាន ដែលមាននិន្នាការកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង