**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

ឯកឧត្ដម សួស ប្រាថ្នា៖ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៣,២លានសេវា ទទួលបានចំណូលជាង ១១៣លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា គិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ចំនួន ៣.២២៥.២៦៧សេវា និងទទួលបានចំណូលសរុបចំនួន ៤៥៤.៤៩៥.៨៩៨.៥៥១រៀល ស្មើនឹង ១១៣.៦២៣.៩៧៤ដុល្លារអាមេរិក ។

ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លើប្រធានបទប្រធានបទ «ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា បញ្ជាក់បន្ថែមថា ដោយឡែក គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យច្រកចេញចូលតែមួយនៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋចំនួន១៥.០៧៣.២០៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៥៩.៣៩៧.៥៥០.៧៦០ រៀល ស្មើនឹង ៣៩.៨៤៩.៣៨៧ ដុល្លារអាម៉េរិក។ ជារួមក្នុងមួយឆ្នាំៗ ចំណូលនៅថ្នាក់រាជធានី ខេត្តមានប្រហែល ២០លាន ដុល្លារ និងថ្នាក់ក្រុង ស្រុក ខណ្ឌ ប្រហែល ៥លានដុល្លារ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា ចំណូលខាងលើនេះត្រូវបានកត់ត្រាជាចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ ក្រោមជាតិសាមីនីមួយៗ។ ដោយចែងចែកជា២មុខសញ្ញា រួមមាន៖ ១). ក្នុងកម្រិត៨០%-៩០% សម្រាប់ធ្វើការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ និង២).១០%-២០% ជាការឧបត្ថម្ភដល់ មន្ត្រីបំពេញការងារ។ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ គឺជាអ្នករក្សាទុក បែងចែក និងធ្វើកិច្ចបញ្ជីការគណនេយ្យលើចំណូលដែលខ្លួនទទួល បាន ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង