**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ឯកឧត្ដម សួស ប្រាថ្នា៖ ត្រឹមពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៧គោលដៅ

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៧គោលដៅ ក្នុងចំណោមក្រុង ស្រុក ខណ្ឌ សរុបចំនួន២០៩ (ដោយសារក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដែលទើបបង្កើតថ្មី កំពុងដំណើរការនីតិវិធីរៀបចំជ្រើសរើសការិយាល័យប្រជាពលរដ្ឋ)។

ក្នុងសន្និសីទសារព័ត៌មាន លើប្រធានបទប្រធានបទ «ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ» ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្ដមថ្លែងថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយ រាជរដ្ឋាភិបាលកម្ពុជាក៏ សម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការមួយ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”។ ការិយាល័យប្រជាពលរដ្ឋនេះគឺជាយន្តការអព្យាក្រឹតមួយសម្រាប់ ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹង ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ការបង្កើតការិយាល័យ ប្រជាពលរដ្ឋ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋនៅមូលដ្ឋានអាចផ្តល់ព័ត៌មានត្រឡប់លើ ការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការធានានូវអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព័ត៌មានត្រឡប់ទាំងនោះអាចជា ពាក្យបណ្តឹងតវ៉ា ឬសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ គឺជាកញ្ចក់ឆ្លុះបញ្ចាំងលើចំណុច ខ្វះខាត និងភាពអសកម្មក្នុងការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ ក្រោមជាតិបន្តកែលម្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង