**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ឯកឧត្ដម សួស ប្រាថ្នា លើកឡើងពីការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន លើប្រធានបទប្រធានបទ «ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ» ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើង ពីការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹង ។

ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាម ការវិវត្ត និងតម្រូវការក្នុងសង្គម ក្រសួងមហាផ្ទៃ បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន ឯកជននានា ដើម្បីរៀបចំ និងធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្ក ភាពងាយស្រួល និងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ។ សកម្មភាពទាំងនោះ រួមមាន៖

-បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា រដ្ឋបាលនៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើការបង់ប្រាក់កម្រៃសេវាតាមរយៈធនាគារដៃគូ

-កំពុងអនុវត្តសាកល្បងលើការស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយចំនួន១២គោលដៅ លើវិស័យជំនាញចំនួន០៤ រួមមាន៖ វិស័យឧស្សាហកម្មនិងសិប្បកម្ម, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យទេសចរណ៍ និងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលមានសេវាសរុបចំនួន ១១៧

-បានរៀបចំកម្មវិធីទូរសព្ទដៃ (Mobile App) ដែលមានឈ្មោះថា យន្តការច្រកចេញ ចូលតែមួយ OWSM-CAMBODIA ដែលកម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាច តាមដានចរន្តឯកសារស្នើសុំសេវា និងអាចពិនិត្យមើលព័ត៌មានផ្សេងៗ នៃការផ្តល់ សេវារដ្ឋបាល

-បានធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ស្ថាប័ន នានា រួមមាន ប្រព័ន្ធផ្តល់សេវាបណ្ណព្រំដែន និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (NRMIS)

-បានដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ១០០ក្រុង ស្រុក ខណ្ឌ គោលដៅ (គ្រោងនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុង ឆ្នាំ២០២៤នេះ)

-កំពុងរៀបចំអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងគ្រោងដាក់ឱ្យអនុវត្តសាកល្បងនៅខែមិថុនា ឆ្នាំ២០២៤

-ដោយឡែក ចំពោះយន្តការការិយាល័យប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃក៏បានដាក់ឱ្យ អនុវត្តជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយា- ល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ និងបានរៀបចំកម្មវិធីទូរសព្ទ«មតិយើង» ដើម្បី ទទួលពាក្យបណ្ដឹងតាមរយៈប្រព័ន្ធអនឡាញផងដែរ។

ជាមួយគ្នានោះឯកឧត្ដម សួស ប្រាថ្នា ក៏បានលើកពីទិសដៅបន្ត ចំពោះការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ៖

-បន្តដាក់ឱ្យអនុវត្តជាផ្លូវការនូវការដាក់ពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាម ប្រព័ន្ធអនឡាញលើគ្រប់ប្រភេទសេវានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាល រាជធានី ខេត្ត

-បន្តដាក់ឱ្យប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

-បន្តដាក់ឱ្យអនុវត្តជាផ្លូវការនូវការដាក់ពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញសម្រាប់ប្រភេទសេវាមួយចំនួននៅការិយាល័យច្រកចេញចូលតែមួយនៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ

-បន្តធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់ សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ

-បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលបែបបទ និងនីតិវិធី បច្ចេកទេសនៃការផ្តល់សេវារដ្ឋបាលតាមវិស័យជំនាញ ឱ្យកាន់តែល្អប្រសើរឡើង ដោយមានភាពសាមញ្ញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់ការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋរួមមាន៖

-បន្តនឹងរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

-បន្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទ«មតិយើង»សម្រាប់ទទួលបណ្ដឹង និងព័ត៌មានផ្សេងៗតាមប្រព័ន្ធអនឡាញ ៕

អត្ថបទដែលជាប់ទាក់ទង