**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ឯកឧត្ដម សួស ប្រាថ្នា៖ ក្រសួងមហាផ្ទៃ កំពុងបង្កើត App ដើម្បីឲ្យពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធច្រកចេញចូលតែមួយ ឬសំណូមពរនានា

ភ្នំពេញ៖ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងបង្កើត App មួយ ដើម្បីឲ្យប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធការងារនៅតាមច្រកចេញចូលតែមួយ ឬសំណូមពរ និងបញ្ហាអ្វីមួយ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានដឹង និងយកទៅដោះស្រាយ ហើយរដ្ឋបាលថ្នាក់ជាតិ ក៏ត្រូវតាមដានពីការដោះស្រាយនោះ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ ផ្ដល់សេវាតាមច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ មិថុនា ឯកឧត្ដម សួស ប្រាថ្នា មានប្រសាសន៍ថា យន្តការច្រកចេញចូលតែមួយ ជាទីតាំងប្រមូលផ្ដុំសេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ បង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ពិសេសការបង្ខិតការផ្ដល់សេវា ឲ្យកាន់តែគៀកជូនពលរដ្ឋ ហើយការងារនេះ នៅតែជាអទិភាពក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ។

ឯកឧត្ដមអគ្គនាយក បន្តថា ពាក់ព័ន្ធនឹងការជំរុញឲ្យយន្តការបម្រើសេវា នៅតាមច្រកចេញចូលតែមួយ កាន់តែមានប្រសិទ្ធភាព ឬពលរដ្ឋមានបញ្ហាមិនសប្បាយចិត្តអ្វីមួយ ពីការផ្ដល់សេវារបស់អាជ្ញាធរ ក្រសួងមហាផ្ទៃ កំពុងបង្កើតអែប ដើម្បីទទួលមតិប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្ដឹងតវ៉ាលើករណីផ្សេងៗ តាមAppនោះបាន ។

ឯកឧត្ដមអគ្គនាយក បានបន្ថែមថា ចំពោះការទទួលយកសេវា តាមច្រកចេញចូលតែមួយនេះ គឺរហូតមកដល់ ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ច្បាស់យ៉ាងទូលំទូលាយ និងទៅទទួលសេវាជាហូរហែរ ប៉ុន្តែយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋ ដែលមានតម្រូវការអ្វីមួយ សូមអញ្ជើញទៅទទួលសេវាផ្ទាល់ ដើម្បីបានដឹងពីប្រសិទ្ធភាពការផ្ដល់សេវា ឬអាចឲ្យមន្ត្រីពន្យល់ពីការងារអ្វីមួយឲ្យបានច្បាស់លាស់ ជាជាងពឹងពាក់លើអ្នករត់ការ ។

ឯកឧត្ដមអគ្គនាយក បានគូរបញ្ជាក់ថា ដើម្បីឲ្យយន្តការច្រកចេញចូលតែមួយ កាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត ស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ សូមពង្រឹងសមត្ថភាពបន្ថែមមន្ត្រីប្រចាំការ តាមរយៈការបើកវគ្គបណ្ដុះបណ្ដាល ពិសេសសូមមន្ត្រីទាំងអស់ធ្វើការប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈ រុះរាយចំពោះប្រជាពលរដ្ឋ ដែលទៅទទួលសេវា ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង