**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា៖ បណ្ដឹងរាប់ម៉ឺនត្រូវបានសម្រុះសម្រួលដោះស្រាយនៅការិយាល័យប្រជាពលរដ្ឋនៃយន្តការច្រកចេញចូលតែមួយ

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន៥.៨១៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ២.៩៤០ករណី បណ្ដឹងក្រៅសមត្ថកិច្ចមានចំនួន១.១៥០ករណី និងព័ត៌មានផ្សេងៗ ១.៧២៩ករណី។ នេះបើតាមការឱ្យដឹងពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងសន្និសីទសារព័ត៌មានរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ការិយាល័យប្រជាពលរដ្ឋនេះគឺជាយន្តការអព្យាក្រឹតមួយសម្រាប់ ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹង ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋនៅមូលដ្ឋានអាចផ្តល់ព័ត៌មានត្រឡប់លើ ការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការធានានូវអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព័ត៌មានត្រឡប់ទាំងនោះអាចជា ពាក្យបណ្តឹងតវ៉ា ឬសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ គឺជាកញ្ចក់ឆ្លុះបញ្ចាំងលើចំណុច ខ្វះខាត និងភាពអសកម្មក្នុងការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ ក្រោមជាតិបន្តកែលម្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ក៏មានការិយាល័យប្រជាពលរដ្ឋដូចគ្នានេះដែរ។ បើតាមឯកឧត្តម សួស ប្រាថ្នា គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋ ថ្នាក់ក្រុង ស្រុក ខណ្ឌ បានទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ៥៨.៣៦២ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ១.៣១៨ករណី បណ្ដឹងក្រៅសមត្ថកិច្ច ៩១៤ករណី និង ព័ត៌មានផ្សេងៗ ៥៦.១៣០ករណី។

បើគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ នេះវិញ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តបានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ១.១៥០ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន៣៣៤ករណី ក្នុងនោះបានបញ្ចប់ការដោះស្រាយចំនួន ២២៨ករណី និងកំពុងដោះស្រាយចំនួន ១០៦ករណី បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ២៧៦ករណី និងព័ត៌មានផ្សេងៗចំនួន៥៤០ករណី ខណៈការិយាល័យ ប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ១៣.៤១៦ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ២៣៣ករណី បានបញ្ចប់ការដោះស្រាយចំនួន ១៤៣ករណី និងកំពុងដោះស្រាយចំនួន ៩០ករណី បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ១៥២ករណី និងព័ត៌មានផ្សេងៗចំនួន ១៣.០៣១ករណី។

គួរកត់សម្គាល់ថា បណ្តឹងក្នុងសមត្ថកិច្ច គឺជាបណ្ដឹងដែលមានការពាក់ព័ន្ធទៅនឹង៖ ទី១-សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរអង្គភាពជំនាញ, ទី២-ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សារាជធានី ខេត្ត បុគ្គលិកមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត និងភ្នាក់ងារទទួលសមត្ថកិច្ច, ទី៣-ការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត និងទី៤-ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពជំនាញ និង ភ្នាក់ងារទទួលសមត្ថកិច្ច។

ដើម្បីធានាគុណភាពនៃកិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋ ពិសេសការសម្របសម្រួល និងដោះស្រាយបណ្ដឹងនានានោះ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថាពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាល កំពុងបន្តរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តបន្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទ មតិយើង»សម្រាប់ទទួលបណ្ដឹង និងព័ត៌មានផ្សេងៗតាមប្រព័ន្ធអនឡាញ ៕

អត្ថបទដែលជាប់ទាក់ទង