**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា

ភ្នំពេញ៖ ឯកឧត្តម អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ សូមក្រាបបង្គំថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា។

នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៍ និង ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចម៉ែ ដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច ព្រះពុទ្ធសាសនា និងសុខដុមរមនាសង្គម ប្រកបដោយទសពិធ រាជធម៌ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ដើម្បីបុព្វហេតុជាតិ សាសនា មាតុភូមិជាទីស្នេហា ជាពិសេសព្រះរាជ បេសកកម្មដ៏មហាថ្លៃថ្លាក្នុងការដង្ហែ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ បំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងព្រះរាជសកម្មភាពមនុស្សធម៌ សម្រាប់ប្រជានុរាស្ត្រជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ ជាដរាបតរៀងទៅ។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទាននូវព្រះសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ទទួលនូវព្រះសេយ្យភក្តីភាព និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់។ សេចក្តីគួរ ឬពុំគួរ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានទោស ដោយសេចក្ដីអនុគ្រោះបំផុត ៕

អត្ថបទដែលជាប់ទាក់ទង