**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥**ឯកឧត្ដម សេង សក្ដា ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការងារថៃ-កម្ពុជា ជាមួយអគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឡេង វី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អ៊ីម៉ាំ គ្រូគង្វាល ក្រុមជំនុំមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់គ្រីស្ទបរិស័ទ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍

កម្ពុជា-កូរ៉េ សហការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា ជាមួយរដ្ឋាភិបាលកូរ៉េ។

ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងតំណាងស្ថានទូតកូរ៉េលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីជម្រាបជូនលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ ក្រសួងបានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមាន៖ (ទី១).ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២).ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, (ទី៣).ការអភិវឌ្ឍន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, (ទី៤).ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និង(ទី៥).ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំដែងការថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រផ្នែកបច្ចេកទេស និងបានផ្តល់ជាហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកន្លងមក។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសូម សាជីវកម្មសហគមន៍កូរ៉េ (KRC) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឲ្យ KRC គាំទ្រសំណើគម្រោងថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឈ្មោះថា “Improvement of Household’s Income Through Comprehensive Community Development” គ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបន្តនិរន្តភាពនៃគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់លើការអភិវឌ្ឍន៍ភូមិនៅជនបទឲ្យក្លាយជាភូមិគំរូ សំដៅបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការបង្កើតឱកាសការងារនៅនឹងកន្លែង ដែលចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។

ជាការឆ្លើយតបលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តការឲ្យកាន់តែល្អថែមទៀត ក៏ដូចជាសូមទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីផងដែរ។

ជាកម្មវិធីបញ្ចប់ជាការអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា” ដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង