**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ឯកឧត្តម សួស ប្រាថ្នា លើកឡើងពីជន្ទល់ធំៗទាំង៣ នៃការធានានិរន្តរភាព ប្រសិទ្ធភាព និងភាពរីកចម្រើននៃយន្តការច្រកចេញចូលតែមួយ

 

ភ្នំពេញ៖ នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តយន្តការច្រកចេញចូលតែមួយ រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន គឺ មានកត្តាគន្លឹះសំខាន់ៗ ឬក៏អាចនិយាយបានថាជន្ទល់ធំៗចំនួន៣។

បើតាមឯកឧត្តម សួស ប្រាថ្នា ដំបូងគេគឺកត្តា ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលគួរតែបន្តផ្តល់កិច្ចសហការគាំទ្រ តាមរយៈការបណ្តុះបណ្តាលនិង ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពី បែបបទ និងនីតិវិធីបច្ចេកទេស សម្រាប់ការផ្តល់សេវាតាមវិស័យជំនាញនីមួយៗនៅអង្គភាព ច្រកចេញចូលតែមួយ ព្រមទាំងចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវា ទាំងនេះ សំដៅធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។

ជន្ទល់ធំបន្ទាប់ គឺមន្ត្រីផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ ដែលបើតាមឯកឧត្តមអគ្គនាយក គឺត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹងការផ្តល់ សេវា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងប្រកបដោយ តម្លាភាព ឆាប់រហ័ស និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់លើការរៀបចំទីកន្លែងផ្តល់សេវាឱ្យបានសមស្រប និងត្រូវមានភាពរួសរាយរាក់ទាក់បង្កភាពកក់ក្តៅដល់អ្នកមកទទួលសេវា ព្រមទាំង ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

សម្រាប់មន្ត្រីទទួលបន្ទុកអនុវត្តការងារផ្ទាល់ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំ ក្នុងការបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក៏ជារឿងចំបាច់ដែរ។ ក្នុងន័យនេះ ឯកឧត្តម សួស ប្រាថ្នា បានគូសបញ្ជាក់ថាមន្ត្រី ត្រូវខិតខំកសាងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមប្រើប្រាស់កម្មវិធី ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គ ភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យ អនុវត្តជាផ្លូវការនាពេលខាងមុខ។

ចំណែកជន្ទល់ធំទី៣ ឬកត្តាគន្លឹះចុងក្រោយគេវិញ គឺប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកទឹកចិត្តយ៉ាងទទួច សុំឱ្យមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាព ឬការិយាល័យច្រកចេញចូល តែមួយ ដើម្បីស្វែងយល់ពីការផ្តល់សេវាដោយផ្ទាល់ ចៀសវាងការពឹងពាក់អ្នករត់ការ ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវខាតបង់ថវិកា ចូលរួមពិនិត្យ តាមដាន វាយតម្លៃ និងផ្តល់យោបល់ត្រលប់ក្នុងន័យស្ថាបនា ដើម្បី កែលម្អយន្តការផ្តល់សេវានេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ យន្តការនេះត្រូវបានក្លាយជាមធ្យោបាយបម្រើសេចក្ដីត្រូវការជូនប្រជាពលរដ្ឋយ៉ាងមានប្រជាប្រិយភាព ដ្បិតពលរដ្ឋអាចស្នើសុំសេវាផ្សេងៗដោយគ្រាន់តែមកកន្លែងតែមួយ ចំណាយពេលតិច គ្មានអំពើពុករលួយ និងប្រកបដោយគុណភាព៕

អត្ថបទដែលជាប់ទាក់ទង